[បរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតរបស់ចក្រភពអង់គ្លេស Bently បានចាប់ដៃជាមួយ Ducatti ចេញម៉ូតូពិសេស ដែលទទួលបានការបំផុសគំនិតចេញពីរថយន្តដែលមានកម្លាំងខ្លាំងនិងថ្លៃបំផុតរបស់ខ្លួនគឺ Batur និងផ្អែកនៅលើម៉ូតូម៉ូឌែល Divel V4។
សម្រាប់ម៉ូឌែលពិសេសដែលជាកិច្ចសហការគ្នាដំបូងរវាង Bently និង Ducatti គឺត្រូវបានផលិតត្រឹមចំនួន ៥៥០ គ្រឿងប៉ុណ្ណោះ ដែល ៥០គ្រឿងសម្រាប់អតិថិជនពិសេសរបស់ Batur និង ៥០០ គ្រឿងបន្ថែមទៀតសម្រាប់បងប្អូនកំពុងទស្សនានេះ។
សម្រាប់សម្រស់របស់ម៉ូឌែលពិសេសនេះគឺមានពណ៌តួរខ្លួនបៃតង ដែលជាពណ៌អត្ថសញ្ញារបស់ Bently Muliner និងហាយឡាយក្រហមទៅលើផ្នែកមួយចំនួនដូចជាដុំហ្វាំង រន្ធខ្យល់ បូម និងកែបជាដើម។ បន្ថែមពីនេះក៌ប្រើប្រាស់កាបូននៅលើផ្នែកមួយចំនួននៃតួរខ្លួនដូចគ្នា។
ក្នុងនោះ ម៉ូតូដែលជាម៉ូឌែលពិសេសនេះបំពាក់ដោយម៉ាស៊ីនចំណុះ ១,២ លីត្រ V4 Granturismo ដែលមានកម្លាំង ១៦៨ សេះ និងអាចស្ទុះពីល្បឿន ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលក្រោម ៣វិនាទី។ គួរបញ្ជាក់ផងដែរថា ម៉ូតូនេះនឹងចាប់ផ្តើមដឹកអោយអតិជននៅឆ្នាំក្រោយ ជាមួយតម្លៃខ្ទង់ ៩ម៉ឺនដុល្លារ៕