Big Dog ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៥ ប្រើ Hybrid ជិះ ១០០គ.ម សុីប្រេង ២លីត្រ

[ទីផ្សារបរទេស] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Haval H7 ឫ Big Dog ជំនាន់ថ្មី សេរ៊ីឆ្នាំ២០២៥ ដែលជារថយន្តប្រភេទ SUV ៥កៅអី ក្នុងទីផ្សារប្រទេសអូស្រ្តាលី ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់បង្ហាញនូវឡើយទេ។

ទាក់ទងទៅនឹងផ្នែកម៉ាសុីន Haval H7 ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២២៨ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ FWD និងប៉ុុង២ AWD។
  • ម៉ាស៊ីនកូនកាត់ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងសរុបបាន ២៤០ សេះ ផ្គួបជាមួយអាគុយទំហំ ១៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៥គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ១,៩លីត្រ ក្នុង ១០០គីឡូម៉ែត្រ។

សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧០៥ ម.ម ទទឹង ១ ៩០៨ ម.ម កម្ពស់ ១ ៨៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម បំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាដោយរបាក្រូម៉េផ្តេករួមជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាលអបដោយចង្កៀងមុខរចនាមូលប្រភេទ LED ព្រមទាំងថាសកង់ស្ព័រ ក៏ដូចជាចង្កៀងក្រោយ LED រចនាបែបបញ្ឈរផងដែរ ជាមួយរូបរាងដ៏អំណាច និងហាប់ណែន។

ចំពោះនៅផ្នែកខាងក្នុងវិញក៏ត្រូវបានឌីស្សាញថ្មី ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងដៃចង្កូតឌីស្សាញថ្មី អេក្រង់ head-up display ដំបូលកញ្ជក់ panoramic sunroof ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម