BMW កំពុងអភិវឌ្ឍម៉ាស៊ីន B58 ថ្មី​ ដែលអាចផលិតកម្លាំងបានរហូតដល់ ៣៧០ ទៅលើម៉ូដែលរបស់ខ្លួនមួយចំនួន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW កំពុងរៀបចំកំណែអាប់ដេតម៉ាស៊ីន B58 ដ៏ពេញនិយមរបស់ខ្លួន ដែលនឹងផ្តល់ថាមពលដល់ម៉ូដែល Sub-M មួយចំនួន។ ខណៈ ម៉ាស៊ីនថ្មីនេះត្រូវបានគេដាក់ឈ្មោះថា M58B30M2 ហើយនឹងមើលទៅប្រសើរឡើងលើម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ដែលក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បាននិងកំពុងផលិតតាំងពីឆ្នាំ ២០១៥ ។

ម៉ាស៊ីន​បច្ចុប្បន្ន​ផ្តល់​ថាមពល​ដល់​ម៉ូដែល BMW ជាច្រើន​ដែល​រួម​មាន X5 xDrive40i, X7 xDrive40i, 540i, 640i, 740i និង 840i ដែល​វា​មាន​កម្លាំង​បាន ៣៣៥ hp ។ ការអាប់ដេតក៏ផ្តល់ថាមពលដល់រថយន្ត Toyota Supra, Z4 M40i, M340i, X3 M40i, X4 M40i, M440i និង M240i ដែលល្អសម្រាប់កម្លាំង ៣៨២ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របាយការណ៍ពីគេហទំព័រ BMW Blog បញ្ជាក់ថា ម៉ាស៊ីន B58 ថ្មី និងត្រូវបានកែលម្អនឹងផលិតតាមម៉ូដែលបច្ចុប្បន្នពី ៣៣៥ សេះ ដល់ ៣៧០ សេះ ។ ក្នុងនោះ ការធ្វើតេស្ត dyno នៃ B58 ចេញបានបង្ហាញថាក្រុមហ៊ុន BMW បញ្ជាក់ពីតួលេខថាមពលរបស់វាហើយថាវាពិតជាផលិតបានប្រហែល ៣៣៥ សេះ ។

ជាមួយគ្នា BMW ក៏នឹងប្រើប្រាស់ម៉ាស៊ីន B58 ដែលត្រូវបានអភិវឌ្ឍថ្មី ដើម្បីជំនួសរថយន្តដែលមានកម្លាំង ៣៨២ សេះ ដែលបានរៀបរាប់ខាងលើ។ ក្នុងនោះ BMW Blog ប៉ាន់ស្មានថាម៉ាស៊ីន turbo ទំហំ ៦ស៊ីឡាំង នេះនឹងមានកម្លាំងប្រហែល ៤០០ សេះ ហើយក៏នឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើឲ្យប្រសើរឡើងមួយចំនួនទៀត ដើម្បីផ្តល់ឲ្យការគ្រប់គ្រងកម្ដៅកាន់តែប្រសើរ និងប្រសិទ្ធភាពជាងមុនផងដែរ។ ក្នុង​ចំណោម​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដែល​គេ​គិត​ថា​ត្រូវ​បាន​​ដំឡើង​​ម៉ាស៊ីន​ turbocharged ធំ​ជាង​មុន។

ក្នុងនោះ ក្រុមហ៊ុន BMW នៅតែមិនទាន់បញ្ជាក់ថា ម៉ូដែលណាដែលនឹងប្រើម៉ាស៊ីន B58 ថ្មីនឹងបង្ហាញខ្លួនជាលើកដំបូង ប៉ុន្តែ BMW Blog រំពឹងថា 540i និង 740i ថ្មីនឹងស្ថិតក្នុងចំណោមម៉ូដែលដំបូងដែលទទួលបានម៉ាស៊ីនថ្មីនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម