[ទីផ្សារបរទេស] កាលពីឆ្នាំមុន BMW បានដាក់បង្ហាញរថយន្ត iX ជាម៉ូឌែលប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីរបស់ពួកគេ ប៉ុន្តែរថយន្តអគ្គិសនីសុទ្ធ SAV បានអវត្តមាននៃម៉ូឌែលចេញពីនាយកដ្ឋាន BMW M GmbH។ ការផ្លាស់ប្តូរថ្ងៃនេះជាមួយនឹងការបង្ហាញចេញនូវម៉ូឌែលថ្មី iX M60 ដែលជាម៉ូឌែលក្នុងត្រកូល iX លឿនបំផុត និងខ្លាំងបំផុត ជាមួយកម្លាំងរហូតដល់ ៦១០ សេះ។
iX ប្រហែលជាមិនមែនជារថយន្តអគ្គិសនីម៉ាកM ដំបូងទេ ប៉ុន្តែជារថយន្តដំបូងគេដែលផ្អែកលើស្ថាបត្យកម្មម៉ូឌុលអនាគតថ្មីរបស់ក្រុមហ៊ុន BMW Group ដែលរួមបញ្ចូលបច្ចេវិទ្យាចុងក្រោយបំផុត។ វាក៏ទទួលបានអត្ថប្រយោជន៍ផងដែរពីតួរគ្រោងអាលុយមីញ៉ូម និងគម្របខាងមុខផលិតឡើងពី carbon fibre-reinforced plastic។
ដោយមើលឃើញ មានតែលក្ខណៈតិចតួចប៉ុណ្ណោះដែលធ្វើឲ្យម៉ូដែលនេះខុសគ្នាពីប្រភេទ Lesser។ ទាំងនេះរួមមានស្លាកសញ្ញា M60 នៅលើទ្វារខាងក្រោយ, ថាសកង់ទំហំ ២១ អ៊ីញ ប្រភេទ Aero Bi-color Wheels ឬទំហំ ២២ អ៊ីញ និងកញ្ចប់ខាងក្រៅប្រភេទ BMW Individual Titanium Bronze ។
សំខាន់ជាងទៅទៀត ថាមពលអគ្គិសនីដំណើរការ ៦ដំណាក់កាលជាមួយនឹងអាំងវឺរទ័រនៃម៉ូទ័រអគ្គិសនី២របស់ M-specific ដែលមានកម្លាំងរួមគ្នារហូតដល់ ៦១០ សេះ នៅពេលដែល Sport Mode ត្រួវបានភ្ជាប់ ស្តង់ដារកម្លាំងកើន ៥៣៣ សេះ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាការកើនឡើងជាង ៤៩៦ សេះ នៃម៉ូទ័រភ្លោះរបស់ xDrive50 ដែលធ្លាប់ជា iX ដែលមានថាមពលខ្លាំងបំផុតរហូតមកដល់បច្ចុប្បន្ន។
លើសពីនេះទៅទៀត iX M60 ស៊េរីថ្មី រួមបញ្ចូលកម្លាំងរមួលពី ១,០១៥ ញូតុនម៉ែត្រ ដល់ ១,១០០ ញូតុនម៉ែត្រ នៅពេលដែល Launch Control បានភ្ជាប់ ដោយអាចបង្កើនល្បឿនពី ០ ដល់ ១០០គីឡូម៉ែត្រ ត្រឺមរយៈពេល ៣,៦វិនាទី និងល្បឿនលឿនបំផុត ២៥០ គីឡូម៉ែត្រ/ម៉ោង។ កញ្ចប់អាគុយលីចូមអ៊ីយ៉ុងមានទំហំ ១០៦,៣ គីឡូវ៉ាត់ម៉ោង ដូចនៅក្នុងប្រភេទ Lesser ដោយផ្តល់ដល់ទៅ ៤៥០ គីឡូម៉ែត្រ នៃចម្ងាយបើកបរនេះចេញពីស្ថាប័ន EPA របស់ BMW ។
សម្រាប់ប្រព័ន្ធ suspension រួមមាន Double-wishbone នៅប៉ុងខាងមុខ និងប៉ុងខាងក្រោយ រួមជាមួយ Adaptive dual-axle air suspension បន្ថែមជាមួយ Adjustable Dampers ដែលអាចលៃតម្រូវតាមអេឡិចត្រូនិក និងការគ្រប់គ្រងកម្រិតដោយស្វ័យប្រវត្តិ។ វាត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងប្រព័ន្ធ Integral Active Steering និង M Sport Brakes ដែលជួយបង្កើនថាមពលនៃការបើកបរផងដែរ។
ជាមួយម៉ូឌែល iX M60 វាត្រូវបានបញ្ចូលគ្នាយ៉ាងល្អបំផុតទាំង៣ ក្នុងលោកជាមួយ BMW i , BMW X, និង BMW M GmbH ដែលបានភ្ជាប់មកជាមួយនៃមុខងារស្តង់ដារដ៏ច្រើន។ ក្នុងនោះរួមមានប្រព័ន្ធជំនួយអ្នកបើកបរដូចជា Sport Package, ចង្កៀងមុខ BMW Laser Light , ដំពូលបើកបែប Panoramic Sky Lounge LED, មុខងារ Live Cockpit Professional ជំនាន់ចុងក្រោយរបស់ BMW កុងទ័រកោងទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៤,៩ អ៊ីញ, មុខងារបញ្ជាដោយសំឡេង, ឧបករណ៍បំពងសំឡេង ៣០ចំនុច ម៉ាក Bowers & Wilkins Diamond, ម៉ាស៊ីនត្រជាក់អូតូ ៤តំបន់, កៅអីពូកស្រោបដោយស្បែក perforated, កៅអីខាងមុខមុខងារ ក្តៅ/ត្រជាក់ Active Seat Ventilation ។
រថយន្ត BMW iX M60 គ្រោងនឹងដាក់បង្ហាញនៅក្នុង CES ២០២២ ប៉ុន្តែគួរអោយសោកស្តាយដោយ BMW បានដកខ្លួនចេញ។ រថយន្តអគ្គិសនីដែលមានសមត្ថភាពបំផុតមានតម្លៃចេញពីរោងចក្រ (MSPR) ចាប់ពី ១០៥,១០០ ដុល្លារ បូកនឹង ៩៩៥ ដុល្លារ សម្រាប់ថ្លៃដឹកជញ្ចូន ហើយសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងបញ្ចេញនៅខែមិថុនា ឆ្នាំ ២០២២ ៕