មនុស្សភាគច្រើនប្រហែលជាដឹងហើយ BMW ជាពាក្យកាត់នៃពាក្យពេញថា Bayerische Motoren Werke AG ដែលបកប្រែជាភាសាអង់គ្លេសថា Bavarian Motor Works ដោយឈ្មោះនេះគឺតំណាងឲ្យទីតាំងភូមិសាស្ត្រដើមនៃការបង្កើតក្រុមហ៊ុននាថ្ងៃទី ៧ ខែមីនា កាលពី ១០៤ឆ្នាំមុន។
កន្លងមកមានការប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នាក្នុងការហៅពាក្យកាត់នៃឈ្មោះ BMW។ ប៉ុន្តែពេលនេះក្រុមហ៊ុនបានបញ្ចេញវីដេអូខ្លីបំផុតមួយ ដែលបង្រៀនអំពីវិធីត្រឹមត្រូវក្នុងការហៅពាក្យកាត់នេះ។
ក្នុងវីដេអូបាននិយាយដោយខ្លីបែបនេះថា “ប៊ី-អឹម-វី” ដែលវាគឺជាការហៅដែលត្រឹមត្រូវសម្រាប់ឈ្មោះ BMW ជាភាសាអង់គ្លេស។ ទស្សនាវីដេអូខាងក្រោម ៖