BMW នឹងផលិតឡានគ្រឿងទី៥លាន នៅក្នុងសហរដ្ឋអាមេរិក

BMW គឺជាក្រុមហ៊ុននាំចេញរថយន្តច្រើនបំផុតនៅសហរដ្ឋអាមេរិក អស់រយៈពេល ៦ឆ្នាំជាប់ៗគ្នាមកហើយ។ នៅក្នុងឆ្នាំ២០១៩ រោងចក្រ BMW នៅក្នុងទីក្រុង Spartanburg រដ្ឋ South Carolina បាននាំចេញរថយន្តជិត ១៩៥ ០០០គ្រឿង ក្នុងនោះរួមមានម៉ូដែល X3, X4, X5, X6 និង X7 ស្មើនឹងតម្លៃ ៩,៦ពាន់លានដុល្លារ។

SUV ទាំងនោះត្រូវបាននាំចេញតាមរយៈកំពង់ផែចំនួន ៦ នៅក្នុងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ រថយន្តប្រមាណ ១៨ ០០០គ្រឿងទៀត ត្រូវបាននាំចេញតាមរយៈខ្សែរថភ្លើងទៀតផង ធ្វើឲ្យ BMW លក់ដាច់រថយន្តច្រើនជាង Mercedes-Benz ទៅទៀតនៅសហរដ្ឋអាមេរិក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រោងចក្រ Spartanburg របស់ BMW បានផលិតរថយន្តត្រកូល X សរុប ៤១១ ៦២០គ្រឿងនៅក្នុងឆ្នាំ២០១៩ ហើយចំនួននេះនឹងបន្តើកើនឡើងទៀត ជាមួយនឹងការផលិតរថយន្ត BMW X5 xDrive45e, BMW X3 xDrive30e, BMW X5 M និង BMW X6 M ដែលទើបចេញថ្មី។

លើសពីនេះ រោងចក្រ Spartanburg បានបន្ថែមបុគ្គលិកចំនួន ១១ ០០០នាក់ ដើម្បីផលិតរថយន្តចំនួន ១ ៥០០គ្រឿងជារៀងរាល់ថ្ងៃ ហើយនៅក្នុងឆ្នាំ២០២០ នេះ BMW នឹងសម្រេចបាននូវគ្រឿងទី ៥លាន របស់ខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិកតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម