BMW បង្ហាញចេញរាងឡាន i7 រំពឹងចេញលក់ចុងឆ្នាំក្រោយ

ក្រុមហ៊ុន BMW បានបង្ហាញចេញរូបភាពជាច្រើនសន្លឹកនៃរថយន្តអគ្គិសនីសុទ្ធម៉ូដែល i7 ដែលជាមានរូបរាងជារថយន្តគំរូនៅឡើយ ដោយរថយន្តនេះបានបង្ហាញថាកំពុងតែធ្វើការតេស្តសមត្ថភាព​ជាមួយនឹងស្ថានភាពត្រជាក់នៅប្រទេសស៊ុយអែត។

BMW បានបញ្ជាក់ថារថយន្តអគ្គិសនីថ្មីនេះនឹងប្រើប្រាស់ប្រព័ន្ធ eDrive ជំនាន់ទី៥របស់ខ្លួន ដែលប្រព័ន្ធនេះបច្ចុប្បន្នមានប្រើលើរថយន្តម៉ូដែល iX។ រថយន្តនេះដែរនឹងប្រើគ្រោងឆ្អឹង CLAR ដែលធ្លាប់បានប្រើលើរថយន្ត iX, i4 រួមទាំងរថយន្ត 2 Series Coupe ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រំលឹកថា BMW ធ្លាប់បានបញ្ជាក់កាលពីឆ្នាំមុនថារថយន្ត 7 Series ជំនាន់ថ្មី នឹងមកជាមួយនូវជម្រើសម៉ាស៊ីនសាំង ម៉ាស៊ូត Hybrid និងប្រភេទអគ្គិសនីសុទ្ធផងដែរ ដែលអាចឲ្យរថយន្តនេះប្រកួតប្រជែងជាមួយ Mercedes-Benz S-Class និងរថយន្ត EQS បាន។

BMW រំពឹងថានឹងបង្ហាញចេញរថយន្ត i7 នៅប៉ុន្មានខែខាងមុខទៀតនេះ មុនការចេញលក់លើទីផ្សារជាផ្លូវការនៅដំណាច់ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម