[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW Group បានសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួនជាមួយនឹងការទិញយកក្រុមហ៊ុន Alpina ។ ក្នុងនោះ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងរួមមួយដើម្បីធានាបាននៅការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃក្រុមហ៊ុន។ ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។
គួរឲ្យដឹងថា Alpina គឺជាក្រុមហ៊ុនកែច្នៃដ៏ល្បីមួយមកពីប្រទេសអាឡឺម៉ង់ ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៦៥ ដោយលោក Burkhard Bovensiepen ។ ក្នុងនោះផលិតផលរបស់ Alpina ត្រូវបានផ្អែកលើរថយន្ត BMW ជាចម្បង។ ទោះជាយ៉ាងណាក៏ដោយ ចក្ខុវិស័យរបស់ Burkhard Bovensiepen គឺខុសពី BMW M ដោយសារគាត់បានលាយបញ្ចូលគ្នានូវការបើកបរប្រកបដោយភាពល្អប្រសើរ ក៏ដូចជាសង្កត់ធ្ងន់ទៅលើភាពប្រណីត និងផាសុកភាពនៃត្រកូលរថយន្ត BMW ។
បច្ចុប្បន្ន BMW និង Alpina បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំដែលនឹងផុតកំណត់ជាផ្លូវការនៅចុងឆ្នាំ ២០២៥ បន្ទាប់ពីនោះ BMW នឹងគ្រប់គ្រងទាំងស្រុងលើ Alpina ដូចជា ដំណើរការលក់ សេវាកម្មគ្រឿងបន្លាស់ និងគ្រឿងបន្លាស់នឹងបន្តដំណើរការនៅ Buchloe ខណៈពេលដែលផលិតកម្ម និងការដំឡើងនឹងត្រូវផ្លាស់ប្តូរទីតាំងទៅកាន់រោងចក្រសំខាន់មួយរបស់ BMW វិញផងដែរ។
ទន្ទឹមនឹងនេះ លោក Andreas Bovensiepen នាយកសហគ្រប់គ្រងនៃ ALPINA Burkard Bovensiepen GmbH + Co. KG បាននិយាយថា “យើងបានទទួលស្គាល់បញ្ហាប្រឈមដែលប្រឈមមុខនឹងឧស្សាហកម្មរថយន្តនៅដើមដំបូង ហើយឥឡូវនេះកំពុងកំណត់ផ្លូវត្រូវសម្រាប់ ALPINA និងសម្រាប់ក្រុមហ៊ុនគ្រួសាររបស់យើង “ ៕