BMW បោះបង់ផែនការសងរោងចក្រនៅរុស្ស៊ី

Automative Logistics បាន​ឲ្យ​ដឹង​ថា​​ក្រុមហ៊ុន​ BMW នឹង​មិន​បើក​រោងចក្រ​នៅ​ប្រទេស​រុស្ស៊ី​ឡើយ ដោយ​សារ​ចរចា​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល​មិន​ត្រូវ​គ្នា ជុំ​វិញ​ការ​លើក​លែង​ពិសេស​ផ្នែក​​អត្រា​ពន្ធ​សម្រាប់​រោងចក្រ។

បច្ចុប្បន្ន​នេះ​ BMW មាន​​ក្រុមហ៊ុន Avtotor ជា​ដៃ​គូ​ផលិត​ក្នុង​ស្រុក ដែល​ផលិត​រថយន្ត​ 3-series និង 5-series ប្រភេទ​ Sedan រួម​ទាំង​រថយន្ត​ SUV នៅ​ទីក្រុង​ ​Kaliningrad ប្រទេស​រុស្ស៊ី។ គួរ​រំលឹក​ថា​ផែនការ​នៃ​សាង​សង់​រោងចក្រ​ផលិត​ដោយ​​ផ្ទាល់​ខ្លួន​របស់ BMW ត្រូវ​បាន​លោក Stefan Teuchert នាយក​ប្រតិបត្តិ BMW Russia ប្រកាស​កាល​ពី​ឆ្នាំ ២០១៨។

ពាណិជ្ជកម្ម

​​ខណៈ​ដែល BMW បោះបង់​ចោល​គម្រោង​ការ​របស់​ខ្លួន ក្រុមហ៊ុន Daimler ដែល​ជា​គូ​ប្រជែង​បាន​បើក​រោងចក្រ​ Mercedes-Benz នៅ​ជិត​រដ្ឋធានី​មូស្គូ​កាល​ពី​ឆ្នាំ​មុន ដែល​​បាន​ក្លាយ​ជា​ម៉ាក​រថយន្ត​ប្រណីត​លក់​ដាច់​ជាង​គេ​នៅ​រុស្ស៊ី​ក្នុង​ឆ្នាំ ២០១៩ លក់​បាន ៤២ ០៤៦ គ្រឿង។ ចំណែក BMW ស្ថិត​នៅ​លេខ​ពីរ​ លក់​បាន​ ៤១ ៥២០ គ្រឿង៕

Sponsored