BMW គ្រោងចេញលក់ឡានអគ្គិសនីពាសដែក

[ទីផ្សារបរទេស] BMW បានប្រកាសអំពីផែនការប្រកាសចេញរថយន្ត i7 ពាសដែក ដែលគ្រោងនឹង​ប្រកាស​ចេញ​នៅ​ឆ្នាំ​ក្រោយ​នេះ ហើយសន្យាថានឹងផ្ដល់​ជូនការការពារបែបថ្មី និងមិនត្រូវលះបង់ប្រណីតភាពដើម្បី​ទទួលការការពារនេះឡើយ។

ប្រធានក្រុមហ៊ុន BMW លោក Oliver Zipse និយាយថាក្រុមហ៊ុននឹង​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនីសុទ្ធដែល​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ជា​លើក​ដំបូង ហើយ​រថយន្ត​ថ្មីនេះនឹងជាការបង្ហាញថា​ប្រណីតភាព និង​សុវត្ថិភាពអាចដើរទន្ទឹមគ្នាតាមរបៀបណា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចម្ងល់មួយចំនួននៅមិនទាន់បកស្រាយនៅឡើយទេ ប៉ុន្តែរថយន្ត i7 xDrive60 មានបំពាក់​ម៉ូទ័រអគ្គិសនី​ភ្លោះ​ដែល​អាច​ផលិត​កម្លាំង​បានសរុប ៥៣៦សេះ។ កម្លាំងនេះអាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល​ប្រមាណ ៤,៥វិនាទី និងមាន​ចម្ងាយ​បើកបរ​ប៉ាន់ស្មានប្រមាណ ៤៨៣គីឡូម៉ែត្រ។

រង់ចាំមើលថាតើរថយន្ត BMW i7 ពាសដែក នឹង​ជះឥទ្ធិពលដល់​ចម្ងាយបើកបរកម្រិតណា ប៉ុន្តែអ្វីដែលមិនមែន​ជា​រឿង​គួរ​ព្រួយ​បារម្ភ​នោះគឺ​កម្រិតសុវត្ថិភាពនៃរថយន្តព្រោះថា BMW មានបទពិសោធន៍ច្រើនឆ្នាំមកហើយជាមួយ​សុវត្ថិភាពនេះ។

កន្លងមករថយន្តពាសដែករបស់ BMW គឺស្ថិតនៅកម្រិត VR6 និង VR7 ដោយជាមួយរថយន្ត X5 កម្រិត VR6 មាន​ពាស​ដែក​លើ​គ្រោង​ឆ្អឹង, មាន​កញ្ចក់ការពារគ្រាប់កម្រាស់ ៣៣ម.ម ហើយ​វា​មាន​ធុងសាំងដែលអាចធន់នឹង​ការ​ធ្លុះបាន​ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម