BMW សើចចំអកកំហុសបច្ចេកទេសលើរថយន្ត Cybertruck

BMW បាន​ធ្វើ​ការ​បង្ហោះ​លើ Twitter ដែល​ផ្សព្វផ្សាយ​អំពី​រថយន្ត​ម៉ូដែល X5 Protection VR6 ថ្មី ដែល​មាន​​សមត្ថភាព​អាច​ការពារ​គ្រាប់​កាំភ្លើង​បាន។

BMW បាន​សរសេរ​ថា ៖ “មក​ជា​មួយ​បង្អួត​កញ្ចក់​ការពារ​គ្រាប់ ដែល​អាច​ការពារ​បាន​យ៉ាង​ល្អ​​ករណី​​ដែល​វា​​ត្រូវ​មួយ​ដុំ​ដែក”។ ច្បាស់​ណាស់​ BMW ចង់​សើច​ចំអក​ដល់​ការ​ធ្វើ​តេស្ត​លើ​កញ្ចក់​ដ៏​រឹង​មាំ​របស់​ ​រថយន្ត Cybertruck ដែល​ពេល​ធ្វើ​តេស្ត​វា​មិន​បាន​ដូច​ការ​គ្រោង​ទុក​នោះ​ឡើយ។

ពាណិជ្ជកម្ម

គួរ​ដឹង​ថា​អំឡុង​ពេល​ប្រកាស​ចេញ​រថយន្ត Cybertruck លោក Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បាន​ធ្វើ​​គប់​កញ្ចក់​រថយន្ត​ភីកអាប់​អគ្គិសនី​នេះ​ជា​មួយ​ដុំ​ដែក ដើម្បី​បង្ហាញ​ថា​វា​មាន​ភាព​រឹង​មាំ ​ដោយ​​កញ្ចក់​នេះ​ជា​ប្រភេទ​ធន់​ខ្លាំង ដែល​ក្រុមហ៊ុន​ឲ្យ​ឈ្មោះ​ថា “Tesla Amor Glass”។ ប៉ុន្តែ​សមត្ថភាព​របស់​វា​មិន​ដូច​នឹង​ការ​អួតអាង​របស់​លោក Elon Musk ឡើយ៕​

Sponsored