BMW ក្លាយជាម៉ាករថយន្ត ដែលទទួលបានការស្រឡាញ់ច្រើនជាងគេក្នុង TikTok

TikTok បានក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលក្រុមហ៊ុនផលិតរថយន្តព្យាយាមពង្រីកវិសាលភាពរបស់ខ្លួនតាមរយ: TikTok រហូតមកដល់ពេលនេះក្រុមហ៊ុនផលិតរថយន្តជោគជ័យបំផុតគឺ BMW។

យោងតាម Dick Lovett ដែលអ្នកលក់រថយន្តនៅសហរដ្ឋអាមេរិច បានធ្វើការពិនិត្យមើលលើ Hashtags ដែលនិយាយអំពីយីហោរថយន្តប្រណិត និងចំនួនអ្នកទស្សនានៅលើ TikTok។ ដោយរកឃើញថា Hashtags ដែលប្រើទាក់ទងនឹងយីហោ BMW មានចំនួនអ្នកទស្សនា ២២ពាន់លាន គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១នេះ ដែលវាមានចំនួនច្រើនទ្វេដងជាងយីហោរថយន្តបន្ទាប់។ ជាមួយចំនួនច្រើននេះ វាក៏មានការចូលរួមពីកម្មវីធី #the1challege ដែលបង្កើតឡើងដោយ BMW កាលពីឆ្នាំ ២០១៩ នៅលើ TikTok និង Instagram ក្នុងការ Challenged អោយ Influencers និង អ្នកប្រើប្រាស់រាំតាមចម្រៀងរបស់ Big Gigantic ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យីហោដែលមានការស្រឡាញ់ និងប្រជាប្រិយភាពបំផុតទី ២គឺ Audi ដែលជាគូរប្រជែង BMW មានចំនួនអ្នកទស្សនា ៩,៣ពាន់លាន។ ចំណែកទី៣ ម៉ាកយីហោ Jaguar មានចំនួនអ្នកទស្សនា ៦ពាន់លាន, ទី៤ Porsche មានចំនួនអ្នកទស្សនា ៤ពាន់លាន និងទី៥ Ferrari មានចំនួនអ្នកទស្សនា ៣,៥ពាន់លានដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម