BMW គ្រោងផលិតឡានអ៉ីដ្រូហ្សែនទ្រង់ទ្រាយធំនៅឆ្នាំ២០២៥

[ទីផ្សារបរទេស] កាលពីឆ្នាំ២០២១ នៅក្នុងកម្មវិធីតាំងបង្ហាញ​រថយន្ត​ក្រុង Munich នៃប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន BMW បាន​បង្ហាញ​ចេញ​រថយន្ត iX5 Hydrogen ដែលជាប្រភេទរថយន្ត X5 ប្រើប្រាស់​ថាមពលអ៉ីដ្រូហ្សែន។ ពេលនេះដែរ តាម​ការ​ចុះ​ផ្សាយ​របស់ Nikkei Asia បាន​ឲ្យដឹងការផលិតរថយន្តអ៉ីដ្រូហ្សែនទ្រង់ទ្រាយធំរបស់ BMW អាច​នឹង​កើតមាន​ឡើងក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

ប្រធានផ្នែកលក់ឈ្មោះ Peter Nota ប្រចាំនៅក្រុមហ៊ុន BMW បានប្រាប់ដល់ Nikkei Asia ថា​ការ​លក់​រថយន្តអ៉ីដ្រូហ្សែន​របស់ BMW អាចនឹងចាប់ផ្ដើមចាប់បំផុតនៅឆ្នាំ២០២៥។ លោកបាន​ឲ្យ​តម្រុយ​ដែរ​ថា​រថយន្ត​ដំបូង​ទំនងជាប្រភេទ SUV ដោយ​សារ​រថយន្ត​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ ការចុះផ្សាយរបស់ប្រភពដដែលបានលើកឡើងថារថយន្តអ៉ីដ្រូហ្សែនរបស់ BMW នឹងត្រូវ​រួម​អភិវឌ្ឍន៍​ជាមួយ​ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនមានទំនាក់ទំនងជាមួយ BMW រួចស្រាប់ ហើយ​ Toyota ក៏​មាន​បទ​ពិសោធន៍​ផលិត​រថយន្ត​អ៉ីដ្រូហ្សែន​ផង​ដែរគឺរថយន្ត Toyota Mirai។

លោក Peter Nota បាន​សម្លឹងមើលឃើញថា​រថយន្តអ៉ីដ្រូហ្សែន​គឺជាដំណោះស្រាយ​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​រថយន្ត​អគ្គិសនីកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន ជាពិសេសគឺសមត្ថភាពក្នុងការសាកបំពេញថាមពលដែលប្រើប្រាស់ពេលខ្លី និង​សមត្ថភាព​ជួយ​ថែរក្សាបរិស្ថានផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម