BMW ចេញម៉ូដែល 8-Series Golden Thunder Edition ថ្មី លេងស្ទីលប្លែក

ក្រុមហ៊ុន BMW ទើបតែបានប្រកាសចេញរថយន្ត 8-Series ម៉ូដែលពិសេសថ្មីមួយហៅថា Golden Thunder Edition ដែលមានទាំងតួខ្លួន ទ្វារ២, បើកដំបូល និងទ្វារ៤។

គ្រប់ម៉ូដែល BMW 8-Series Golden Thunder Edition ទាំងអស់ មានតួខ្លួនពណ៌ខ្មៅ Sapphire Black Metallic ឬ Frozen Black Metallic ជាមួយនឹងការលេងពណ៌ទឹកមាស មើលទៅគួរឲ្យទាក់ទាញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនោះ វាមានបិតតែមពណ៌ទឹកមាសលើកាងកាងមុខ, កាងចំហៀង, កាងក្រោយ ព្រមទាំងបំពាក់យ៉ាន់ពណ៌ទឹកមាសទំហំ ២០អ៊ីញ និងកាងកាត់ខ្យល់ខាងក្រោយពណ៌ទឹកមាសទៀតផង។ ការលេងពណ៌ទឹកមាសនេះ មិនមែនមានត្រឹមតែផ្នែកខាងក្រៅប៉ុណ្ណោះទេ វាបានតុបតែងកាប៊ីនខាងក្នុងជាមួយនឹងពណ៌ទឹកមាស ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ BMW មិនទាន់បានប្រកាសតម្លៃរថយន្ត BMW 8-Series Golden Thunder Edition នៅឡើយ ប៉ុន្តែក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយនេះ គ្រោងចាប់ផ្តើមសង្វាក់ផលិតនៅខែកញ្ញាខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម