BMW ចេញលក់ 5-Series ប្រភេទ Dark Shadow នៅម៉ាឡេស៊ី មានតែ ៣៦គ្រឿងគត់

ក្រុមហ៊ុន BMW នៅម៉ាឡេស៊ី បានអបអរសាទរឆ្នាំថ្មី ២០២១ ដោយចេញលក់រថយន្ត 5-Series ម៉ូដែលពិសេស ហៅថា Dark Shadow Edition។

រថយន្ត BMW 5-Series Dark Shadow Edition នេះ ត្រូវបានផលិតផ្អែកតាមម៉ូដែល 530i M Sport ហើយមានលក់តែត្រឹម ៣៦គ្រឿងប៉ុណ្ណោះ ដោយមានតួខ្លួនពណ៌ខ្មៅ Carbon Black, ប៉ាណាមុខខ្មៅរលោង, កញ្ចក់ខ្មៅ និងយ៉ាន់ Alloy ២០អ៊ីញ ប្រភេទ M Performance។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក សម្រាប់កាប៊ីនខាងក្នុងវិញ អតិថិជនអាចជ្រើសរើសយករវាង ពូកស្បែកពណ៌ខ្មៅ Black Dakota ជាមួយថ្នេរដេរពណ៌ខៀវ ឬ ពូកស្បែកពណ៌ Cognac Dakota។ ជាមួយគ្នានេះដែរ លក្ខណៈពិសេសមួយចំនួនលើរថយន្តនេះមានដូចជា កុងទ័របាញ់លើកញ្ចក់, ប្រព័ន្ធសំឡេង Harman Kardon, បញ្ជាមុខងារដោយប្រើកាយវិការ, ផែនទី, ដំបូល Sunroof, M Sport Package, ហ្វ្រាំង M Sport និងសម្បកកង់ Run-flat ជាដើម។

រថយន្ត 5-Series Dark Shadow Edition នេះបំពាក់ម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៨សេះ ប្រើប៉ុងមួយវិលកង់ក្រោយ RWD សម្រាប់ម៉ូដែល 530i sDrive និងប៉ុងពីរ AWD សម្រាប់ម៉ូដែល 530i xDrive។ ចំពោះតម្លៃរបស់វាវិញគឺចាប់ពីខ្ទង់ ៩៧ ០០០ដុល្លារ នៅក្នុងប្រទេសម៉ាឡេស៊ី ថ្លៃជាងប្រភេទធម្មតា ២ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម