បន្ទាប់ពីមានការប្រមាញ់រូបថត និងបែកធ្លាយជាច្រើនរួចមក រថយន្ត BMW M3 ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការ នៅចុងឆ្នាំនេះតែម្តង។
ថ្មីៗនេះ BMW M ទើបតែបានបង្ហោះវីដេអូមួយខ្សែ នៅលើគេហទំព័រ YouTube ដោយដាក់ចំណងជើងថា “Shaping the icon. The all-new BMW M3 (G80 2020)”។
បើតាមវីដេអូនោះ គេអាចដឹងថា M3 នឹងមានជម្រើសប៉ុងមួយវិលកង់ក្រោយ RWD និងប៉ុងពីរ AWD ដែលហៅថា M3 Pure ហើយប្រើប្រអប់លេខអូតូ ៨វគ្គ។ ជាមួយគ្នានេះដែរ ពាក្យចចាមអារ៉ាមអះអាងថា វាទំនងជានឹងមានជម្រើសប្រអប់លេខដៃ ៦វគ្គទៀតផង។ ដោយឡែក M3 Competition ក៏នឹងបង្ហាញខ្លួនតាមក្រោយផងដែរ។
ទាំង M3 Pure និង M3 Competition នឹងប្រើម៉ាស៊ីន twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៨០សេះ និង ៥១០សេះ។ ចំពោះតម្លៃវិញ ទំនងជាចាប់ពីខ្ទង់ ៧៥ ០០០ដុល្លារ៕
សូមទស្សនាវីដេអូខាងក្រោម៖