BMW នាំឡានអគ្គិសនីពីចិន ទៅលក់នៅអូស្ត្រាលីតម្លៃជាង ៨ម៉ឺនដុល្លារ

BMW បានបញ្ជាក់ថារថយន្តអគ្គិសនីសុទ្ធម៉ូដែល iX3 នឹងដាក់លក់នៅប្រទេសអូស្ត្រាលីនាខែវិច្ឆិកាខាងមុខនេះហើយ។

រថយន្ត BMW iX3 ទាំងអស់គឺផលិតនៅប្រទេសចិន ដែលមានបំពាក់អាគុយចំណុះ ៨០គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ២៨២សេះ និងប៉ាន់ស្មានថាបើកបរបានចម្ងាយប្រមាណ ៤៦០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

iX3 ដែលលក់នៅប្រទេសអូស្រ្តាលីនឹងមានមកជាស្រាប់នូវដំបូលកញ្ចក់, មុខងារ Head-Up Display, ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនកំដៅដែលអាចបញ្ជាបើកពីចម្ងាយបាន, បូមដែលអាចឡើងចុះកម្ពស់បាន, ទ្វារក្រោយបើកស្វ័យប្រវត្តិ, មុខងារវាស់សម្ពាធកង់, មុខងារ Live Cockpit Professional ជំនាន់ចុងក្រោយរបស់ BMW និងមានឧបករណ៍បំពងសំឡេងចំនួន១៦ ជាម៉ាក Harman/Kardon ថែមទៀតផង។

តម្លៃរបស់ BMW iX3 ក្នុងប្រទេសនេះគឺមានចាប់ពីប្រមាណ ៨៤ ៣១៤ដុល្លារ ដែលធូរថ្លៃជាងគូប្រជែង ដូចជា Mercedes-Benz EQC មានតម្លៃចាប់ពីប្រមាណ ១០៣ ២៩៨ដុល្លារ និងរថយន្ត Audi e-tron មានតម្លៃចាប់ពីប្រមាណ ១០០ ៦០៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម