BMW នឹងបន្តការផលិតឡើងវិញទាំងស្រុងនៅរោងចក្រក្នុងប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសនៅសប្តាហ៍ក្រោយ

[ទីផ្សារបរទេស] កាលពីដើមខែនេះ ក្រុមហ៊ុនផលិតរថយន្ត BMW បានផ្អាកការផលិតនៅរោងចក្ររបស់ខ្លួននៅទីក្រុង Munich និង Dingolfing ក្នុងប្រទេសអាឡឺម៉ង់ ក៏ដូចជានៅរោងចក្រអង់គ្លេសរបស់ខ្លួននៅ Oxford ដើម្បីឆ្លើយតបទៅនឹងការរាំងស្ទះការផ្គត់ផ្គង់បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ខណៈពេលនេះ BMW នឹងបន្តការផលិតឡើងវិញទាំងស្រុងនៅរោងចក្រក្នុងប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសនៅសប្តាហ៍ក្រោយ បន្ទាប់ពីផ្អាក ឬបន្ថយការផលិត។

ក្នុងនោះ ប្រធានផលិតកម្ម BMW លោក Milan Nedeljkovic បានបញ្ជាក់ទៅកាន់គេហទំព័រ Auto News Europe ថា ការផលិតនឹងចាប់ផ្តើមឡើងវិញនៅទីតាំង Munich និង Dingolfing ក្នុងសប្តាហ៍នេះ ហើយត្រឡប់ទៅកម្រិតធម្មតាវិញនៅថ្ងៃទី ២១ ខែមីនា នៅសប្តាហ៍ក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលប្រធានផលិតកម្មរបស់ BMW បាននិយាយថាក្រុមហ៊ុនផលិតរថយន្តមានភាពបត់បែនក្នុងការស្តារឡើងវិញនៅផលិតកម្មដែលបាត់បង់នោះ លោកមិនបានបញ្ជាក់ពីចំនួនផលិតកម្មដែលក្រុមហ៊ុនបានបាត់បង់នោះទេ។ ទោះយ៉ាងណាក៏ដោយ គាត់បាននិយាយថា រោងចក្រនៅទីក្រុង Munich កំពុងប្រើប្រាស់ពេលវេលារងចាំរបស់ខ្លួន ដើម្បីឆ្ពោះទៅមុខការធ្វើឲ្យប្រសើរឡើង និងការផ្លាស់ប្តូរបច្ចេកទេសផ្សេងៗ ដែលត្រូវបានកំណត់ពេលសម្រាប់រដូវស្លឹកឈើជ្រុះនេះ។

គួរឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន BMW បាននិយាយថា ខ្លួននៅតែរំពឹងថានឹងជួបប្រទះការរឹតបន្តឹងការផ្គត់ផ្គង់បន្ថែម ដែលបង្កឡើងដោយសង្រ្គាម ដែលអាចនាំឲ្យមានការផ្លាស់ប្តូរបន្ថែមទៀតនៅក្នុងផលិតកម្ម។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តបានបន្ថែមថា “យើងនៅតែស្ថិតក្នុងការពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយអ្នកផ្គត់ផ្គង់របស់យើង រួមគ្នាជាមួយពួកគេ យើងកំពុងបន្តវាយតម្លៃស្ថានភាព និងកំណត់វិធានការធានាផលិតកម្មតាមរបៀបដែលអាចធ្វើទៅបាន ដើម្បីអាចបំពេញតម្រូវការអតិថិជនខ្ពស់ជាបន្តបន្ទាប់”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម