BMW នឹងប្រើប្រព័ន្ធ ADAS របស់ចិន នៅក្នុងរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួន!

បន្ទាប់ពីបានធ្វើការពិភាក្សាអស់រយៈពេលជាយូរ និងជាច្រើនដង ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត BMW បានសម្រេចសហការគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន Momenta ជាដៃគូផ្លូវការសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធជំនួយអ្នកបើកបរ (ADAS) សម្រាប់រថយន្តអគ្គិសនីជំនាន់ថ្មីក្នុងត្រកូល Neue Klasse របស់ខ្លួនហើយ។

ក្នុងនោះ ប្រព័ន្ធជំនួយអ្នកបើកបរឆ្លាតវៃដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Momenta នេះ ក៏នឹងរួមបញ្ជូលនូវមុខងារដែលអាចឲរថយន្តធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយបានដោយខ្លួនឯងទាំងនៅលើផ្លូវធម្មតា និងផ្លូវល្បឿនលឿនផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្តអគ្គិសនីជំនាន់ថ្មីៗដូចជា i3 និង iX3 ដែលស្ថិតនៅក្នុងត្រកូល Neue Klasse នេះវិញ គឺគ្រោងនឹងចាប់ផ្តើមផលិតកម្មនៅក្នុងឆមាសទី ២ នេះហើយ ហើយនឹងប្រកាសចេញលក់នៅក្នុងទីផ្សារអឺរ៉ុបនៅចុងឆ្នាំនេះ ហើយនឹងបន្តទៅកាន់ទីផ្សារប្រទេសចិននៅឆ្នាំ២០២៦ ជាមួយតម្លៃលក់ខ្ទង់តែ ៣៥ ០០០ ដុល្លារ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម