[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានប្រកាសថាខ្លួននឹងបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន BMW Brilliance ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Brilliance របស់ប្រទេសចិនដល់ ៧៥% ក្នុងកិច្ចព្រមព្រៀងបន្តដល់ឆ្នាំ ២០៤០។
គួររំលឹកផងដែរថា រដ្ឋាភិបាលចិនបានដកបទប្បញ្ញត្តិជាការឆ្លើយតបទៅក្រុមហ៊ុន BMW បានដាក់ពាក្យទៅអាជ្ញាធរដើម្បីបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុង BMW Brilliance ដល់ ៧៥% ដែលឥឡូវនេះត្រូវបានអនុម័ត។
យ៉ាងណាមិញនៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន BMW បានចែកចាយរថយន្តថ្មីចំនួន ៨៤៦,២៣៧ ដល់អតិថិជនរបស់ខ្លួននៅក្នុងប្រទេសចិន ហើយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគឺ ៨,៩% ។ ក្រុមហ៊ុន BMW Brilliance បានផលិតរថយន្ត BMW ជាង ៧០០,០០០ គ្រឿងនៅក្នុងស្រុកក្នុងឆ្នាំ ២០២១។
សូមបញ្ជាក់ថាលោក Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាល BMW បាននិយាយថា “យើងនឹងបន្តពង្រីកការប្តេជ្ញាចិត្តយូរអង្វែង និងជោគជ័យរបស់យើងនៅក្នុងប្រទេសចិន៕