BMW បញ្ចេញម៉ូដែលពិសេស ជាការគម្រប់ខួបលើកទី ៥០ឆ្នាំរបស់ខ្លួន នឹងផលិតតែ ៥០០គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត M3 50 Jahre Edition និង M4 50 Jahre Edition ថ្មី ជាការគម្រប់ខួបលើកទី ៥០ឆ្នាំ នៃ BMW ដែលត្រូវបានតុបតែងជាពណ៌ពិសេសផងដែរ។

BMW M3 50 Jahre Edition និង M4 50 Jahre Edition ថ្មីគឺជាម៉ូដែលពិសេសដែលត្រូវបានបង្កើតឡើងដើម្បីរំលឹកដល់ការចុះហត្ថលេខាលើភាពជាដៃគូរវាង BMW Motorsport GmbH នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ១៩៧២។ នៅតែត្រូវបានបំពាក់ដោយម៉ាស៊ីនប្រភេទ M TwinPower Turbo ទំហំ ៦ស៊ីឡាំង ដែលមានកម្លាំង ៥១០ សេះ បញ្ជូនដោយប្រអប់លេខអូតូ ៨វគ្គ M Steptronic ឬ លេខដៃ ៦វគ្គ និងបច្ចេកវិទ្យា M xDrive all-wheel drive ដូចគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅក្នុងទ្វីបអឺរ៉ុប រថយន្ត M4 50 Jahre Edition នឹងមានលក់ជា Carbon Black, Macau Blue, Brands Hatch Grey, Imola Red និង San Marino Blue ។ ដោយត្រូវបានតុបតែងជាមួយនឹងកង់ Forged ទំហំ ១៩ អ៊ីញ M នៅខាងមុខ និង ២០ អ៊ីញនៅខាងក្រោយ ដែលបានបញ្ចប់នៅក្នុង Orbit Grey Matt និង Gold Bronze Matt Gold ជាលើកដំបូងផងដែរ។

ចំពោះផ្នែកខាងក្នុងនៃម៉ូដែល​ Special Edition នេះ មានបន្ទៈទ្វារតុបតែងដោយអក្សរ “Edition 50 Jahre BMW M” និងឡូហ្គោ “M4 Edition 50 Jahre BMW M” នៅលើកុងសូលកណ្តាល។ ខណៈពេលដែលកៅអីត្រូវបានតុបតែងជាមួយ Headrest និងឡូហ្គោដូចគ្នា ម្យ៉ាងវិញទៀត កៅអីប្រភេទ BMW carbon bucket seat នឹងមានជាជម្រើសផងដែរ។

ខណៈពេលដែល BMW M3 50 Jahre Edition ត្រូវបានផលិតឡើងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដាតែប៉ុណ្ណោះ។ ក្នុងនោះ អតិថិជនអាចជ្រើសរើសពីពណ៌ខាងក្រៅចំនួនប្រាំ រួមជាមួយនឹងកង់ Forged M ទម្ងន់ស្រាល និង BMW M Performance Parts ដែលរួម​បញ្ចូល​ទាំងកាង​មុខខាងមុចធ្វើពី​កាបូន (Splitter), កាង spoiler ​ខាងក្រោយ​កាបូន និង​បំពង់​ស៊ីមាំង​កាបូន ទីតានីញ៉ូម ហើយផលិត​​ត្រឹមតែ ៥០០ គ្រឿង​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម