BMW បញ្ចេញរូបភាព Teaser ផ្លូវការរបស់រថយន្ត BMW M4 CSL មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បញ្ចេញរូបភាព Teaser ផ្លូវការចុងក្រោយបំផុតរបស់រថយន្ត BMW M4 CSL ថ្មី ដែលគ្រោងនឹងបង្ហាញខ្លួននៅ Concorso d’Eleganza Villa d’Este ក្នុងទីក្រុង Cernobbio ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែឧសភា ឆ្នាំ ២០២២។

តាមរូបភាព teaser បានបង្ហាញពីចង្កៀងមុខ-ក្រោយដែលរចនាឡើងវិញថ្មីរបស់ BMW M4 CSL ហើយមានព័ត៌មានលម្អិតនៃការតុបតែងមួយចំនួនទៀតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រឡេកទៅមើលការបើកបរសាកល្បងរបស់ BMW M4 CSL យើងអាចឃើញការរចនាកាន់តែច្បាស់។ ជាទូទៅត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាន M4 មើលទៅកាន់តែមានភាពទាក់ទាញ។ តួខ្លួនត្រូវបានបំពាក់ដោយកាងពិសេសជុំវិញ spoiler ដ៏ធំដែលលាតសន្ធឹងពីគម្របខាងក្រោយ បំពង់ស៊ីមាំងចំនួនពីរទាំងសងខាងជាដើម។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្ត BMW M4 CSL ត្រូវ​បាន​គេ​រំពឹងថា​នឹង​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីនចំណុះ ៣,០ លីត្រ ទំហំ ៦ស៊ីឡាំង ​ដែលអាច​ផលិត​កម្លាំងបាន​ជាង ៥៥០ សេះ​ និងភ្ជាប់ជាមួយប្រអប់លេខអូតូ។

សម្រាប់រថយន្ត BMW M4 CSL នឹងក្លាយជាម៉ូដែល special edition ដែលផលិតក្នុងចំនួនមានកំណត់ ត្រឹមតែ ១ ០០០ គ្រឿងប៉ុណ្ណោះ សម្រាប់ព័ត៌មានលម្អិត សូមរង់ចាំតាមដានទាំងអស់គ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម