BMW បញ្ជាក់ជាផ្លូវការអំពីរថយន្ត 7-Series ប្រើថាមពលអគ្គិសនីសុទ្ធ

ត្បិត​ថា​ BMW នឹង​មិន​បន្ថែម​ប្រភេទ M7 សម្រាប់​រថយន្ត 7-Series ជំនាន់​បន្ទាប់​​​ដើម្បី​ប្រកួត​ប្រជែង​នឹង Mercedes-AMG S63 ​មែន ប៉ុន្តែ​ក្រុមហ៊ុន​មាន​អាវុធ​សម្ងាត់​មួយ​ទៀត​​ដែល​ខ្លាំង​ក្លា​ដែរ នោះ​គឺ​ 7-Series ដែល​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ។

វត្តមាន​រថយន្ត​ 7-Series ដែល​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​ដោយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ BMW ដែល​និយាយ​ថា​ វា​នឹង​ជា​ 7-Series ដែល​មាន​ថាមពល​ខ្លាំង​ជាង​គេ​បំផុត ហើយ​ក៏​នឹង​មាន​នូវ​ប្រភេទ Plug-in Hybrid មក​ជា​មួយ​ផង​ដែរ។ រថយន្ត​ទាំង​ពីរ​ប្រភេទ រួម​ជា​មួយ​ប្រភេទ​ប្រើ​ប្រេង​សាំង និង​ម៉ាស៊ីន នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​គ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ BMW 7-Series ដែល​មាន​កម្លាំង​ខ្លាំង​ជាង​គេ​ដែល​មាន​លក់​​នា​ពេល​នេះ​គឺ​ M760i ដែល​ប្រើ​ម៉ាស៊ីន Twin-Turbo ចំណុះ ៦,៦ លីត្រ ១២ ស៊ីឡាំង មាន​កម្លាំង ៦០០ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម