BMW បានទិញយកក្រុមហ៊ុនកែច្នៃ Alpina ជាផ្លូវការ បន្ទាប់ពីសហការគ្នាអស់រយៈពេល ៥០ឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW Group បានសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួនជាមួយនឹងការទិញយកក្រុមហ៊ុន Alpina ។ ក្នុងនោះ ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​រួម​មួយ​ដើម្បី​ធានា​​បាន​នៅ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​នៃ​ក្រុមហ៊ុន​។ ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។

គួរឲ្យដឹងថា Alpina គឺជាក្រុមហ៊ុនកែច្នៃដ៏ល្បីមួយមកពីប្រទេសអាឡឺម៉ង់ ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៦៥ ដោយលោក Burkhard Bovensiepen ។ ក្នុងនោះផលិតផលរបស់ Alpina ត្រូវបានផ្អែកលើរថយន្ត BMW ជាចម្បង។ ទោះជាយ៉ាងណាក៏ដោយ ចក្ខុវិស័យរបស់ Burkhard Bovensiepen គឺខុសពី BMW M ដោយសារគាត់បានលាយបញ្ចូលគ្នានូវការបើកបរប្រកបដោយភាពល្អប្រសើរ ក៏ដូចជាសង្កត់ធ្ងន់ទៅលើភាពប្រណីត និងផាសុកភាពនៃត្រកូលរថយន្ត BMW ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន BMW និង Alpina បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល ៥ ឆ្នាំដែលនឹងផុតកំណត់ជាផ្លូវការនៅចុងឆ្នាំ ២០២៥  បន្ទាប់ពីនោះ BMW នឹងគ្រប់គ្រងទាំងស្រុងលើ Alpina ដូចជា ដំណើរការលក់ សេវាកម្មគ្រឿងបន្លាស់ និងគ្រឿងបន្លាស់នឹងបន្តដំណើរការនៅ Buchloe ខណៈពេលដែលផលិតកម្ម និងការដំឡើងនឹងត្រូវផ្លាស់ប្តូរទីតាំងទៅកាន់រោងចក្រសំខាន់មួយរបស់ BMW វិញផងដែរ។

ទន្ទឹមនឹងនេះ លោក Andreas Bovensiepen នាយកសហគ្រប់គ្រងនៃ ALPINA Burkard Bovensiepen GmbH + Co. KG បាននិយាយថា “យើងបានទទួលស្គាល់បញ្ហាប្រឈមដែលប្រឈមមុខនឹងឧស្សាហកម្មរថយន្តនៅដើមដំបូង ហើយឥឡូវនេះកំពុងកំណត់ផ្លូវត្រូវសម្រាប់ ALPINA និងសម្រាប់ក្រុមហ៊ុនគ្រួសាររបស់យើង “​ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម