BMW ប្រមូលឡាន២១គ្រឿងចូលរោងចក្រវិញ ព្រោះភ្លេចដាក់គ្រឿងបន្លាស់សំខាន់មួយ

BMW បាន​ប្រកាស​ការ​ហៅ​ចូល​មក​វិញ​នូវ​រថយន្ត​ M2 និង M4 Coupe នៅ​ក្នុង​សហរដ្ឋអាមេរិក​ ដោយ​ក្នុង​នោះ​មាន​រថយន្ត​ M2 ចំនួន​ ២០​គ្រឿង និង​រថយន្ត​ M4 Coupe ចំនួន​ ១​គ្រឿង។

ការ​ហៅ​ចូល​រថយន្ត​ទាំង ២១​គ្រឿង​មក​វិញ​ ក៏​ដោយ​សារ​មាន​កំហុស​បច្ចេកទេស​លើ​សង្វាក់​ផលិតកម្ម​ផលិត​ ដែល​ប៊ិច​សាំង​រថយន្ត​ត្រូវ​បាន​ដំឡើង​ដោយ​មិន​មាន​គ្រឿង​បន្លាស់​​សំខាន់​មួយ​សម្រាប់​ការ​បន្ថយ​ការ​រំញ័រ។ ប្រសិន​គ្មាន​គ្រឿង​នេះ​ ​​​ពេល​ប្រើ​ប្រាស់​យូរ​អង្វែង​ទៅ​អាច​នាំ​ឲ្យ​មាន​ការ​ហូរ​ប្រេង​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះ​អគ្គីភ័យ​បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ M4 Coupe ដែល​មាន​ឈ្មោះ​ក្នុង​ការ​ហៅ​ចូល​មក​វិញ​នេះ​គឺ​ផលិត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ ២០២០ ខណៈ​ដែល​រថយន្ត​ M2 វិញ​ត្រូវ​បាន​ផលិត​ចន្លោះ​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១៤ ខែ​តុលា​ឆ្នាំ ២០២០៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម