BMW បានក្លាយជាក្រុមហ៊ុនរថយន្តប្រណីតអាចលក់រថយន្តបានច្រើនជាងគេនៅអាមេរិក ដោយបិទបញ្ចប់ឆ្នាំ ២០១៩ ក្រុមហ៊ុនអាចលក់រថយន្តបាន ៣២៤ ៨២៦ គ្រឿង។
ចំនួនលក់មានកំណើន ៤,៤% បើធៀបនឹងឆ្នាំ ២០១៨ ហើយ BMW បានលើកឡើងថាកើនឡើងដោយសារម៉ូដែល X3, X5 និង X7។ ក្រុមហ៊ុនបានបញ្ជាក់ដែរថា 3-Series ជំនាន់ថ្មី គឺជារថយន្ត Sedan ដ៏ខ្លាំងក្លាមួយ អាចលក់បានចំនួនច្រើន។
តួលេខបានបង្ហាញថាចំនួនលក់ប្រភេទរថយន្តតួខ្ពស់របស់ BMW បានកើនឡើង ៣៥,៥% ធៀបនឹងឆ្នាំ ២០១៨ ចំណែករថយន្តតួទាបវិញបានធ្លាក់ចុះ ១៤,៤%។
Mercedes នៅមិនឆ្ងាយពី BMW ប៉ុន្មាននោះទេ ដោយលក់រថយន្តបាន ៣១៦ ០៩៤ គ្រឿងនៅឆ្នាំ ២០១៩។ ធៀបនឹងឆ្នាំ ២០១៨ ចំនួនលក់គឺមានការកើនឡើងត្រឹមតែ ១៣៥ គ្រឿងប៉ុណ្ណោះ។
លេខបីគឺ Lexus ដែលអាចលក់រថយន្តបាន ២៩៨ ១១៤ គ្រឿង (ថយចុះ ០,១%)។ ទីបួនគឺ Audi ដែលកើនចំនួនលក់ ០,៤% អាចលក់បាន ២២៤ ១១១ គ្រឿង ហើយទីប្រាំគឺម៉ាករថយន្តប្រណីតរបស់ជប៉ុន Acura ដែលលក់រថយន្តបាន ១៥៧ ៣៨៥ គ្រឿង ថយចុះ ១%៕