BMW បានបន្តពង្រីកត្រកូល 2-Series Gran Coupe របស់ខ្លួននៅសហរដ្ឋអាមេរិក ដោយបន្ថែមប្រភេទប្រើប៉ុងមួយវិលកង់មុខ FWD មួយម៉ូដែលទៀត។ វាគឺជារថយន្ត BMW ប្រើប៉ុងមួយវិលកង់មុខ FWD ដំបូងបង្អស់នៅអាមេរិក។
រថយន្ត 228i sDrive Gran Coupe នេះ នឹងដើរតួជាប្រភេទ Base Model ដែលមានតម្លៃចាប់ពី ៣៥ ៧០០ដុល្លារ ហើយស្ថិតក្រោមម៉ូដែល 228i xDrive Gran Coupe។
មិនខុសពីបងប្អូនវាដែលប្រើប៉ុងពីរ AWD រថយន្តនេះបំពាក់ម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៣វិនាទី និងកម្រិតស៊ីសាំងជាមធ្យម ៨លីត្រ/១០០គីឡូម៉ែត្រ។
ជាមួយគ្នានេះដែរ នៅក្នុងត្រកូល 2-Series Gran Coupe ខាងលើ នៅមានម៉ូដែលមួយទៀតគឺ M235i xDrive ដែលជាប្រភេទកប់បំផុត មានតម្លៃ ៤៥ ៥០០ដុល្លារ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbo-four មានកម្លាំង ៣០១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ xDrive AWD អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦វិនាទី និងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕