BMW ទើបតែបានបញ្ចេញរថយន្ត Sedan ស្ព័រ ប្រភេទ Plug-in Hybrid ម៉ូដែល 3 Series 330e ជាផ្លូវការ។
330e ថ្មី មានចំណុចខ្លាំងបំផុតលើដំណើរការ និងកម្រិតស៊ីសាំង។ វាប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២៥២ សេះ ថែមទាំងមានជំនួយពីមុខងារ XtraBoost (លើមុខងារបើកបរ Sport Mode) បន្ថែមកម្លាំង ៤១ សេះទៀត សរុបស្មើនឹង ២៩២ សេះ។
BMW 330e អាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,០ វិនាទី ហើយមានល្បឿនអតិបរមា ២៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។
អ្វីដែលសំខាន់បំផុត វាមានកម្រិតស៊ីសាំងតិចត្រឹមតែ ១,៧ លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ។ រឹតតែអស្ចារ្យ ថាមពលអាគុយទំហំ ១២ គីឡូវ៉ាត់ម៉ោងបំពាក់លើម៉ូដែល 330e អាចឲ្យវាបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ ៦០ គីឡូម៉ែត្រ ក្នុងល្បឿនដល់ទៅ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕