BMW 8-Series ឆ្នាំ២០២១ ចេញម៉ូដែលពិសេស Heritage Edition ថ្មី ផលិតតែ ៩គ្រឿងគត់

ក្រុមហ៊ុន BMW បានបញ្ចេញរថយន្ត 8-Series ស៊េរីឆ្នាំ២០២១ ម៉ូដែលពិសេសថ្មី ហៅថា Heritage Edition សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត BMW 8-Series Heritage Edition ថ្មីនេះនឹងត្រូវផលិតផ្អែកលើម៉ូដែល 840i ហើយមានទាំងប្រភេទតួខ្លួន Coupe, Gran Coupe និង Convertible។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ រថយន្តម៉ូដែលពិសេសនេះនឹងមិនត្រូវផលិតច្រើនគ្រឿងឡើយ ពោលគឺផលិតត្រឹមតែ ៩គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារខាងលើ ហើយរថយន្តទាំងនោះនឹងមានពណ៌ខាងក្រៅ និងពណ៌កាប៊ីនខាងក្នុងខុសៗគ្នា។

លក្ខណៈពិសេសមួយចំនួនលើរថយន្តម៉ូដែលពិសេស Heritage Edition ខាងលើ មានដូចជា កុងទ័របាញ់លើកញ្ចក់, មុខងារ Driving Assistant Professional ជាមួយ Active Cruise Control with Stop and Go ក៏ដូចជា Steering and Lane Control Assistant ព្រមទាំង មុខងារ Active Park Distance Control, Reversing Assistant និង 3D View ផងដែរ។

រថយន្ត BMW 8-Series Heritage Edition បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ។ វានឹងត្រូវដាក់លក់ក្នុងតម្លៃ ១៣៩ ០០០ដុល្លារ សម្រាប់តួខ្លួន Gran Coupe, ១៤១ ០០០ដុល្លារ សម្រាប់តួខ្លួន Coupe និង ១៥២ ០០០ដុល្លារ សម្រាប់តួខ្លួន Convertible៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម