BMW i3 នឹងបន្តរស់ដល់ឆ្នាំ ២០២៤

BMW i3s, Portugal, Lissabon

ជីវិត​របស់ BMW i3 ហាក់​មិន​ទៀងទាត់​សោះ​ឡើយ។ ដំបូង​ មាន​ការ​បញ្ជាក់​ថា​ BMW នឹង​មិន​បង្កើត​ចំនួន​ផលិត​រថយន្ត​អគ្គិសនី​នេះ​រហូត​ដល់​ឆ្នាំ ២០២០ ហើយ​ក៏​មាន​ការ​ប្រកាស​ថា​នឹង​មិន​មាន​រថយន្ត​ស្នង​តំណែង i3 នេះ​ឡើយ។

នៅ​ពេល​នេះ​នាយក​ប្រតិបត្តិ​ BMW ថ្មី​ឈ្មោះ Oliver Zipse បាន​បញ្ជាក់​ថា​ i3 នឹង​បន្ត​រស់​ ហើយ​ក៏​នឹង​​ទទួល​បាន​ការ​កែ​សម្រួល​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ។ បន្ថែម​ពី​នេះ​អ្នក​តំណាង BMW បាន​និយាយ​ថា​ i3 នេះ​នឹង​ត្រូវ​បន្ត​ផលិត​រហូត​ដល់​ឆ្នាំ ២០២៤។ មាន​ន័យ​ថា​ជីវិត​របស់​រថយន្ត​អគ្គិសនី​ខ្នាត​តូច​នេះ​គឺ​នៅ​សល់​យូរ​គួរ​សម​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ​ការ​កែ​សម្រួល​បន្ថែម​លើ​​ម៉ូដែល BMW i3 ចាប់​ពី​​ចន្លោះ​ពេល​នេះ ដល់​ឆ្នាំ ២០២៤ អាច​នឹង​មាន​ការ​បន្ថែម​ទំហំ​អាគុយ​ធំ​ជាង​មុន​ ដែល​វា​អាច​នឹង​ធំ​ជាង​អាគុយ​​នៃ​ម៉ូដែល​បច្ចុប្បន្ន​ដែល​​មាន​ទំហំ ៤២,២ គីឡូវ៉ាត់​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម