BMW i3 នឹងលែងផលិតនៅអាមេរិកឆាប់ៗនេះ

ក្រុមហ៊ុន BMW កំពុងតែត្រៀមក្នុងការចេញលក់រថយន្ត i4 និង iX នៅទីផ្សារសហរដ្ឋអាមេរិកនាដើមឆ្នាំក្រោយនេះ ហើយក្រុមហ៊ុនទំនងជាត្រូវបោះបង់ចោលការផលិតរថយន្ត i3 ដើម្បីផ្ដោតលើរថយន្តស៊េរីថ្មីទាំងពីរ។

ការចុះផ្សាយរបស់ BMW Blog ដែលបានដំណឹងពីឈ្មួញលក់រថយន្តបានឲ្យដឹងថាការផលិតរថយន្ត i3 នៅសហរដ្ឋអាមេរិកនឹងត្រូវបញ្ចប់នៅត្រឹមចុងខែកក្កដា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបោះបង់រថយន្ត BMW i3 អាចសមហេតុផល ព្រោះថាចំនួនលក់រថយន្តនេះនៅសហរដ្ឋអាមេរិកហាក់មិនសូវកាក់កបឡើយ។ ចំនួនលក់របស់ BMW i3 នៅអាមេរិកបានហក់ឡើងខ្លាំងបំផុតគឺនៅឆ្នាំ២០១៥ ដែលពេលនោះលក់បាន ១១ ០២៤គ្រឿង ហើយចំនួនលក់បន្តធ្លាក់ចុះជារៀងរាល់ឆ្នាំចាប់តាំងពីពេលនោះ។ ឆ្នាំ២០១៩ វាអាចលក់ចេញបាន ៤ ៨៥៤គ្រឿង ហើយឆ្នាំ២០២០ ធ្លាក់ចុះនៅសល់ត្រឹម ១ ៥០៨គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម