BMW i4 និង iX ចេញតួរលេខផ្លូវការសាកថ្មម្តងជិះបានចម្ងាយរហូតដល់ ៥២១ គីឡូម៉ែត្រ

រថយន្ត BMW i4 និង iX និងមកដល់អាមេរិកនៅដើមឆ្នាំក្រោយ ហើយឥឡូវនេះក្រុមហ៊ុនផលិតរថយន្តបានបង្ហាញពីចម្ងាយចេញពីស្ថាប័ន EPA របស់ម៉ូដែលទាំង២នេះ ។

ខណៈពេលដែលតួលេខមិនត្រូវបានបង្ហោះនៅលើគេហទំព័ររបស់រដ្ឋាភិបាល ក្នុងនោះ BMW បាននិយាយថា iX xDrive50 នឹងមានចម្ងាយចេញពីស្ថាប័ន EPA ៥២១ គីឡូម៉ែត្រ នៅពេលបំពាក់ដោយកង់ទំហំ ២០ អ៊ីញ និងធ្លាក់ចុះដល់ ៤៩១ គីឡូម៉ែត្រ ជាមួយនឹងកង់ទំហំ ២១ អ៊ីញ ប៉ុន្តែចម្លែកឡើងដល់ ៥០៧ គីឡូម៉ែត្រ ជាមួយនឹងកង់ទំហំ ២២ អ៊ីញវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភេទ Crossover មានតម្លៃចាប់ពី ៨៣.២០០ ដុល្លារ និងមានកញ្ចប់ថាមពលអាគុយ ១១១.៥​ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលម៉ូទ័រ២ ដល់ប្រព័ន្ធ all-wheel drive  ដែលបង្កើតកម្លាំងសរុប ៥១៦ សេះ និងកម្លាំងរមួល ៧៦៤ ញូតុនម៉ែត្រ អាចឱ្យ iX xDrive50 បង្កើនល្បឿនពី 0 ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៤.៤ វិនាទី មុនពេលឈានដល់ល្បឿនលឿនបំផុត ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សម្រាប់ម៉ូដែល i4 eDrive40 មានចម្ងាយចេញដោយស្ថាប័ន EPA ៤៨៤ គីឡូម៉ែត្រ នៅពេលបំពាក់ដោយកង់ទំហំ ១៨ អ៊ីញ និងធ្លាក់ចុះដល់ទៅ ៤៥៤ គីឡូម៉ែត្រ នៅពេលដែលបំពាក់ដោយកង់ទំហំធំជាង ១៩ អ៊ីញ។

ម៉ូដែល Performance-oriented i4 M50 មានចម្ងាយ ៤៣៥ គីឡូម៉ែត្រ ជាមួយនឹងកង់ទំហំ ១៩ អ៊ីង ប៉ុន្តែការធ្វើឱ្យប្រសើរទៅ ២០​ អ៊ីញ ប្រហែលជាត្រូវបានជៀសវាងព្រោះវាកាត់បន្ថយចម្ងាយយ៉ាងខ្លាំងដល់ ៣៦៥ គីឡូម៉ែត្រ នោះជាការធ្លាក់ចុះជិត ១៦% ហើយវាកាត់បន្ថយចន្លោះពីល្អទៅសាមញ្ញវិញជាដើម។

i4 eDrive40 តម្លៃ ៥៥,៤០០ ដុល្លារ និងមានកញ្ចប់ថាមពលអាគុយ ៨៣.៩ គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងក្រោយដែលបង្កើតកម្លាំងបាន ៣៣៥ សេះ និងកម្លាំងរមួល ៤២៩ ញូតុនម៉ែត្រ ដោយម៉ូដែលនេះរត់ពី ០ ដល់ ១០០​ គីឡូម៉េត្រ/ម៉ៅង ក្នុងរយៈពេល ៥.៥ វិនាទី ហើយឈានដល់ល្បឿនលឿនបំផុត ១៩០ គីឡូម៉ែត្រ/ម៉ោង ។

ក្នុងនោះដែរសម្រាប់ម៉ូដែល i4 M50 ដែលមានតម្លៃចាប់ពី ៦៥,៩០០ ដុល្លារ​ ហើយមានម៉ូទ័រពីរដែលបង្កើតកម្លាំង ៥៣៦​ សេះ និងកម្លាំងរមួល ៧៩៤ ញូតុនម៉ែត្រ អាចបង្កើនល្បឿន 0-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមរយះពេល ៣.៧ វិនាទីប៉ុណ្ណោះ ខណៈដែលល្បឿនលឿនបំផុតកើនឡើងដល់ ២២៥ គីឡូម៉ែត្រ/ម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម