BMW i8 មួយគ្រឿងចុងក្រោយគេ ផលិតរួចរាល់ហើយ

សង្វាក់​ផលិតកម្ម​នៃ​រថយន្ត BMW i8 ត្រូវ​បាន​បញ្ចប់​ក្រោយ​រថយន្ត​នេះ​​ត្រូវ​បាន​ផលិត​អស់​រយៈពេល ៦​ឆ្នាំ​រួច​មក ដែល​ក្នុង​រយៈពេល​កន្លង​មក​នេះ​គេ​ផលិត​រថយន្ត​នេះ​បាន​ ២០ ៥០០ គ្រឿង។

រថយន្ត​ BMW i8 មួយ​គ្រឿង​ចុង​ក្រោយ​ ត្រូវ​បាន​ផលិត​រួច​រាល់​និង​បាន​ដឹក​ជញ្ជូន​ដល់​អតិថិជន​នៅ​អាល្លឺម៉ង់ ដែល​វា​ជា BMW i8 Roadster មាន​ពណ៌​ខៀវ ផលិត​​រួច​រាល់​នៅ​រោងចក្រ​នា​ទីក្រុង​ Leipzig កាល​ពី​សប្ដាហ៍​មុន។ វា​គឺ​ជា​រថយន្ត​មួយ​ក្នុង​ចំណោម​រថយន្ត ១៨ គ្រឿង ដែល​ត្រូវ​បាន​ផលិត​ឡើង​ជា​ពិសេស មាន​ការ​​កុម្ម៉ង់​​ពណ៌​ពី​សំណាក់​អតិថិជន​ផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្បិត​ថា​ការ​ផលិត​រថយន្ត BMW i8 ត្រូវ​បាន​បញ្ចប់​មែន ប៉ុន្តែ BMW មិន​​ទុក​ចន្លោះ​រថយន្ត​ស្ព័រ​អគ្គិសនី​ ឲ្យ​នៅ​ទំនេរ​ឡើយ។ គេ​រំពឹង​ថា​ BMW អាច​នឹង​បង្ហាញ​ចេញ​រថយន្ត​មក​ជំនួស BMW i8 នេះ នៅ​អំឡុង​ឆ្នាំ ២០២៣ ខាង​មុខ​ ដែល​មាន​តម្លៃ​ប្រមាណ ១៦ម៉ឺន​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម