BMW iX M60 នឹងបង្ហាញខ្លួននៅពិព័រណ៍ CES ជាមួយកម្លាំងជាង ៦០០ សេះ

ពិព័រណ៍រថយន្ត CES នឹងចាប់ផ្តើមនៅខែក្រោយ​ ហើយនឹងមានរថយន្តស៊េរីថ្មីជាច្រើនរួម ក្នុងនោះដែរ BMW នឹងប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីបង្ហាញម៉ូដែល iX M60 របស់ខ្លួន។

Roadshow បានដកស្រង់សំដី BMW ដែលនិយាយថា ពួកគេនឹងណែនាំបច្ចេកវិទ្យាដែលអនុញ្ញាតអោយពណ៌ខាងក្រៅរបស់រថយន្តផ្លាស់ប្តូរបានពេលប៉ះប៊ូតុង ប៉ុន្តែនៅមិនទាន់ច្បាស់ថានឹងដំណើរការដោយរបៀបណា​ តែវាជាគំនិតគួរឲ្យចាប់អារម្មណ៍មួយព្រោះថាវាអាចឲ្យម្ចាស់រថយន្តប្តូរពណ៌បានដោយចេតនា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការចេញផ្សាយក៏បាននិយាយដែរថា យើងអាចរំពឹងថានឹងមានបទពិសោធន៏ដ៏ទំនើបនៅក្នុងរថយន្ត។ ក្រុមហ៊ុនផលិតរថយន្តនឹងប្រែក្លាយអេក្រងកោងរបស់ពួកគេទៅជាអេក្រង់ភាពយន្តដ៏ធំមួយដោយរថយន្តបំពាក់កុងទ័រឌីជីថលទំហំ ១២.៣ អ៊ីញ និងអេក្រង់ព័ត៌មានកំសាន្តទំហំ ១៤.៩ អ៊ីញផងដែរ។

BMW ក៏បាននិយាយថា ប្រភេទ​ Crossover នេះនឹងមានកម្លាំងប្រហែល ៦០០ សេះ ដែលជាការធ្វើឲ្យប្រសើរឡើង លើសពីកម្លាំង ៥១៦​ សេះ របសម៉ូដែល iX xDrive50 ដែលអាចជាន់ពី ០​ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេលតិចជាង ៤,៤ វិនាទី ហើយយើងរំពឹងថានឹងមានផ្នែកខាងក្រៅដ៏រឹងមាំជាងមុន ដែលអាចទទួលបានពីម៉ូដែល​ i4 M50 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម