BMW M ប្រារព្ធខួបលើកទី 50 របស់ខ្លួនជាមួយLogo និងជម្រើសថ្នាំលាបថ្មី

ក្រុមហ៊ុន BMW Motorsport នឹងប្រារព្ធខួបលើកទី ៥០ របស់ខ្លួននៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ ដើម្បីប្រារព្ធពិធីដ៏សំខាន់នេះ BMW ម៉ូដែល M ឬ រថយន្តដែលមានកញ្ចប់ M Sport package និងមានជម្រើសក្នុងការជ្រើសរើស Logo​ ពណ៌ដើមនិងពណ៌ចម្រុះ ខៀវ ក្រហម និងពណ៌ស្វាយដែលនឹងមានលក់នៅក្នុងឆ្នាំ២០២២។

ក្រុមហ៊ុន BMW នឹងចាប់ផ្តើមទទួលការកម៉្មង់រថយន្តថ្មីដែលប្រើ Logo ពណ៌ពិសេសនេះនៅខែ មករាឆ្នាំ ២០២២ ដោយនឹងចាប់ផ្តើមផលិតនៅខែ មីនា ឆ្នាំ ២០២២ ខណ​​​​​​​​​​ៈតម្លៃ BMW ពុំទាន់បង្ហាញចេញនៅឡើយនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ BMW Motorsport GmbH ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BMW ដែលផ្តោតលើការផលិតរថយន្តប្រភេទ high-performance បានចាប់ផ្តើមមានវត្តមាននៅឆ្នាំ ១៩៧២ ដោយចាប់ផ្តើមកម្មវិធីប្រណាំងនៅឆ្នាំ ១៩៧៣​។ និមិត្តសញ្ញារបស់វាមានពាក់កណ្តាលរង្វង់ពណ៌ ខៀវ​ ក្រហម និងស្វាយ ចំពោះអត្តន័យ​វិញ ពណ៌ខៀវគឺតំណាង BMW ក្រហមតំណាងឲ្យការប្រណាំង និងពណ៌ស្វាយបង្ហាញពីការតភ្ជាប់រវាងគំនិតទាំង ២នេះ។

BMW Motorsport GmbH បានប្តូរទៅជា BMW M GmbH តាំងពីឆ្នាំ ១៩៩៣​ ក៏បានប្តូរស្លាកសញ្ញាចំពោះពណ៌ ស្វាយទៅជាពណ៌ខៀវក្រម៉ៅបន្ថែមទៀត។

BMW  នឹងរៀបចំព្រឹត្តិការណ៍គម្រប់ខួបសម្រាប់ម៉ូដែល M នៅឯ Concorso d’Eleganza Villa d’Este (Italy), Goodwood Festival of Speed (UK), Pebble Beah (US) ដែលមានពេលប្រណាំង ២៤ម៉ោងនៅ Nurburgring។

មុនពេលគម្រប់ខួបពួកយើងនិងឃើញ​បានរថយន្តអគ្គិសនីដំបូងគេរបស់ BMW ម៉ូដែល M ប្រភេទ high-performance មានឈ្មោះថា XM ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី ២៩​ ខែវិច្ឆិកា រថយន្តប្រភេទ SUV នេះនឹងមកដល់នាពេលខាងមុខនេះ ក្នុងនោះដែល​ ក្រុមហ៊ុន BMW បានរំពឺងថាម៉ូដែល M នឹងបំបែកកំណត់ត្រាលក់នៅឆ្នាំ ២០២១ លើសពីចំនួនកំណត់ត្រាឆ្នាំមុនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម