BMW M បានបង្កើតត្រាលក់ប្រចាំឆ្នាំ ២០១៩ ដែលអាចលក់រថយន្តសរុប ១៣៥ ៨២៩ គ្រឿង កើនឡើងរហូតដល់ ៣២,២% បើធៀបនឹងឆ្នាំមុន។
BMW M អះអាងថាខ្លួនជាក្រុមហ៊ុនផលិតរថយន្តកម្លាំង (Perfomance) ដែលជោគជ័យជាងគេជាលើកដំបូង មានន័យថាក្រុមហ៊ុនបានយកឈ្នះម្ចាស់ជើងឯកឆ្នាំ ២០១៨ ដែលជា Mercedes-AMG។ BMW M បានលើកឡើងអំពីជោគជ័យដែលបានមកពីការបញ្ចេញរថយន្តពិសេសដូចជា X3 M និង X4 M រួមជាមួយ M8 Coupe និង M8 Covertible ផងដែរ។
អាមេរិកជាទីផ្សារធំសម្រាប់ BMW M ដែលលក់រថយន្តបាន ៤៤ ៤៤២ គ្រឿងនៅទីនោះ តាមពីក្រោយដោយអាល្លឺម៉ង់ (២៦ ១១០ គ្រឿង) និងចក្រភពអង់គ្លេស (១៧ ៦៨៨ គ្រឿង)៕