
មិនថាតែនៅក្នុងប្រទេសកម្ពុជារបស់យើងឬក៏នៅឯបរទេសនោះទេរថយន្ត BMW M4 F82 ត្រូវបានពេញនិយមជាយ៉ាងខ្លាំងសម្រាប់អ្នកដែលស្រឡាញ់ប្រភេទរថយន្ត High Performance ដែលមិនថាតែសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬក៏ចូលរួមក្នុងទីលានប្រណាំងនោះទេ។ និងលើសពីនេះទៅទៀតក៏ត្រូវបានអ្នកស្នេហា៍វិស័យ Drift បានយករថយន្តមួយម៉ូឌែលនេះទៅចូលរួមក្នុងកម្មវិធី Drift ផងដែរដូចដែលយើងបានឃើញកាលពីប៉ុន្មានថ្ងៃមុននេះគឺរថយន្តមួយគ្រឿងនេះ Drift បានយ៉ាង Smooth ខ្លាំងមែនទែន។ តើមានលក្ខណៈពិសេសអ្វីខ្លះនៅពីក្រោយរថយន្តមួយគ្រឿងនេះទើបធ្វើអោយវាក្លាយជារថយន្តមួយគ្រឿងដែលមានភាពនិយមខ្លាំង? ក្នុងអត្ថបទនេះយើងនិងមកដឹងអំពីលក្ខណៈពិសេសៗរបស់រថយន្តមួយគ្រឿងនេះ
ដែលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែល M3 គឺជាឈ្មោះតែមួយគត់សម្រាប់ប្រភេទរថយន្ត Sedan, Coupe, Convertible។ ប៉ុន្តែនៅឆ្នាំ ២១០៤ BMW បានធ្វើរឿងដែលគ្មាននរណាម្នាក់នឹកស្មានដល់ដែលពួកគេបានបែងចែកចេញជា ២ ផ្សេងគ្នាដែលម៉ូដែលទ្វាបួនជា M3 ហើយម៉ូដែលពីរទ្វារជា M4។
ប៉ុន្តែការផ្លាស់ប្តូរដ៏ធំបំផុតមិនមែនត្រឹមតែឈ្មោះរបស់វានោះទេ។ ការដែលផ្លាស់ប្តូរដ៏ធំបំផុតនោះគឺនៅត្រង់ចំណុចម៉ាសុីនដែលជាបេះដូងរបស់រថយន្តនេះឯង។ ដែលវាគឺជាជំនាន់ដំបូងដែលប្រើប្រាស់នូវម៉ាសុីន S55 ដែលមានចំណុះ ៣.០លីត្រ Twin-Turbo Inline-6 ដែលមិនមែនជាម៉ាសុីន V8 ដូចទៅនិង M3 ចាស់ទៀតនោះទេ។ ម៉ាសុីននេះផលិតកម្លាំងបាន ៤២៥សេះ កម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ និងដំណើរការដោយកង់ខាងក្រោយដែលជាហេតុផលមួយធ្វើអោយវាមានភាពងាយស្រួលក្នុងការ Drift ផងដែរ។ ក្រុមហ៊ុនក៏បានកែប្រែអោយមានកម្លាំងខ្លាំងជាងមុនចំពោះម៉ូឌែល Competition ជាមួយនិង CS ដែលវាមានកម្លាំងដល់ទៅ ៤៤៤-៤៥៤សេះ និងព្រមទាំងអាច Tune បន្ថែមអោយមានកម្លាំងលើសពី ៥០០-៦០០សេះ បានយ៉ាងងាយស្រួលថែមទៀតផង។
ការរចនារថយន្តនេះឡើងមកគឺ BMW បានបោះទុនទាំងស្រុងទៅលើការផលិតរថយន្តដែលមានទម្ងន់ស្រាលដែលវាមានទម្ងន់ស្រាលជាង M3 V8 ដោយសារតែនៅលើផ្ទៃខាងលើដែលជាដំបូលរថយន្តត្រូវបានផលិតពី Carbon Fiber និងផ្នែកជាច្រើនផ្សេងៗទៀតផងដែរ។ ដែលវាមានទម្ងន់ស្រាលជាងម៉ូឌែលមុនដល់ទៅ ៨០គីឡូក្រាម។ និងបានជួយអោយរថយន្តនេះមានសមត្ថភាពខ្ពស់ក្នុងការបើកបរនិងមានល្បឿនលឿនជាងមុន។
រថយន្តនេះក៏បានបំពាក់មកជាមួយនិងប្រព័ន្ធបច្ចេកទេសមួយចំនួនផងដែរដូចជាប្រព័ន្ធ Active M Differentail ដែលវាចែកអោយកង់មានកម្លាំងស្មើៗគ្នាដែលជួយឱ្យរថយន្តអាចបត់បែនបានកាន់តែល្អជាពិសេសនៅពេលដែលបើកបរក្នុងល្បឿនលឿន ឬបត់កាច់កុងខ្លាំង។ រថយន្តនេះក៏មានប្រអប់លេខ ២ ជម្រើសផងដែរគឺប្រភេទប្រអប់លេខដៃ ៦វគ្គ និងប្រភេទប្រអប់លេខ ៧វគ្គ M-DCT dual-clutch ផងដែរ។ វាក៏មាន Mode ជាច្រើនទៀតផងដែរដូចជាការផ្លាស់ប្ដូរទៅលើប្រព័ន្ធ ចង្កូត និង បូមដែលមាន Options ដូចជា Comfort, Sport, និង Sport Plus ផងដែរដើម្បីជុំរុញទៅដល់ការបើកបរអោយមានភាពងាយស្រួលទៅតាមស្ថានភាពផ្លូវ។ ជាមួយគ្នានេះដែរ Throttle Response ក៏មាន ៣ Options ផងដែរដូចជា Efficient, Sport, និង Sport Plus ដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ និងប្ដូរទៅកាន់ការបើកបរបែប Performance ជាដើម។
ជាមួយគ្នានេះដែររថយន្តនេះត្រូវបាន Design មកបែបលក្ខណៈស្ព័រដែលមានភាពស្រស់ស្អាតទាក់ទាញខ្លាំងនិងបានឆក់យក បេះដូងមនុស្សជាច្រើន។ វាត្រូវបានដាក់បង្ហាញនៅក្នុងឆ្នាំ ២០១៤ ជាមួយនិងគ្រឿងបង្គុំពិសេសនៅលើតួខ្លួនរថយន្តដូចជា Carbon Fiber ជាដើម។ កញ្ចក់, Bumper, និង Side Skirt មានលក្ខណៈស្រស់ស្អាតប្លែកដែលខុសពី ៤ Series ទូទៅ។ តួរខ្លួនរថយន្តមានលក្ខណៈ Aerodynamic ដែលកាងខាងមុខមានរន្ធខ្យល់ធំដើម្បីចូលទៅបញ្ចុះកម្ដៅម៉ាសុីននិងថាសហ្រ្វាំងរថយន្ត ស្របពេលដែល Diffuser ខាងក្រោយក៏បានជួយសម្រួលទៅដល់ប្រព័ន្ធលំហូរខ្យល់នៅក្រោមរថយន្តផងដែរ។ ចំណែកឯផ្នែកខាងក្នុងវិស្វករបានធ្វើការ Design មកដោយផ្ដោតយ៉ាងសំខាន់ទៅលើអ្នកបើកបរនិងមានប្រព័ន្ធ Active Sound ដែលជួយបន្ថែមសម្លេងម៉ាសុីន Inline-6 នេះចូលទៅខាងក្នុងកាប៊ីនរថយន្តផងដែរ។