BMW M5 ប្រើអគ្គិសនីសុទ្ធ កម្លាំង១០០០សេះ អាចនឹងកើតមាន!

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន BMW កំពុងតែសម្ងំធ្វើការលើរថយន្ត M5 ប្រភេទ Hybrid និងអគ្គិសនីសុទ្ធ។

របាយការណ៍ខាងលើបានបន្ថែមទៀតថា BMW 5-Series ជំនាន់ថ្មី នឹងចេញនៅត្រីមាសទី៣ នៃឆ្នាំ២០២៣ ហើយរយៈពេល ១ឆ្នាំក្រោយមក រថយន្ត M5 ជំនាន់ថ្មីក៏នឹងបង្ហាញខ្លួនដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេហទំព័រ Car Magazine អះអាងថា ជម្រើសម៉ាស៊ីនចំនួន ២ នឹងត្រូវផ្តល់ឲ្យ ដោយក្នុងនោះ​ ទី១ គឺ Plug-in Hybrid ដែលគួបផ្សំម៉ាស៊ីន turbocharged V8 ជាមួយម៉ូទ័រអគ្គិសនីច្រើនគ្រឿង ដើម្បីអាចបង្កើតកម្លាំងបាន ៧៥០សេះ។

ដោយឡែក ជម្រើសទី២ គឺ ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដែលមានកម្លាំងរហូតដល់ទៅ ១ ០០០សេះ ហើយអាចបើកបរបានចម្ងាយ ៧០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម