BMW M8 កម្លាំងជាង៦០០សេះ ចេញលក់នៅអូស្ត្រាលី តម្លៃទិញបាន Lexus LX570 ពីរគ្រឿង

BMW នឹងដាក់លក់រថយន្តស្ព័រម៉ូដែលចុងក្រោយបង្អស់ គឺ M8 Competition Coupe ដែលមានតម្លៃចាប់ពី ២៤០ ០០០ដុល្លារ នៅលើទីផ្សារប្រទេសអូស្ត្រាលី។

មិនតែប៉ុណ្ណោះ វាមាន Option ជាច្រើនទៀតដូចជា គ្រឿង Carbon លម្អផ្នែកខាងក្រៅ M Carbon Exterior Package តម្លៃ ៧ ០០០ដុល្លារ, ដុំហ្វ្រាំង M Carbon Ceramic Brakes តម្លៃ ១១ ៣០០ដុល្លារ និង ទឹកថ្នាំ BMW Individual តម្លៃ ៧ ១០០ដុល្លារ។ ជាមួយគ្នានេះ កញ្ចប់ Option ពីរទៀត គឺ M Competition Package និង M Driver’s Package ត្រូវបំពាក់មកស្តង់ដារតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុង វាក៏មាន Option ជា Carbon Fiber ឬ BMW Individual Piano Black, ស្បែក Merino Leather, កៅអីមុខមានមុខងារកម្តៅ និងបញ្ចេញខ្យល់, កន្លែងសាកថ្មទូរសព្ទ Wireless, កាមេរ៉ាមើលពេលយប់ Night Vision និងកុងទ័រឌីជីថលថ្មីជាដើម។

M8 Competition Coupe ប្រើម៉ាស៊ីនចំណុះ ៤,៤ លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦១៧សេះ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,‌២វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម