Manhart Performance ដែលជាក្រុមហ៊ុនជំនាញខាងកែច្នៃប្រព័ន្ធម៉ាស៊ីនរថយន្តដ៏ល្បីមួយ បានបង្ហាញចេញនូវរថយន្ត MH8 800 កែច្នៃចេញពី BMW M8 Competition Coupe ដែលអាចស្ទុះពី ០-១០០ គ.ម/ម៉ ក្នុងពេលត្រឹម ២,៦វិនាទី។
បន្ថែមពីនេះ MH8 800 អាចស្ទុះពី ១០០ – ២០០ គ.ម/ម៉ ដោយប្រើពេលត្រឹម ៥,៧វិនាទី និងមានល្បឿនអតិបរមា ៣១១ គ.ម/ម៉។ ជាមួយល្បឿននេះអាចឲ្យវាក្លាយជា M8 Competition Coupe ដែលមានល្បឿនលឿនជាងគេក្នុងលោក។
ដើម្បីទទួលបានសមត្ថភាពនេះក្រុមការងាររបស់ Manhart បានបំពាក់នូវឧបករណ៍ Turbocharger ថ្មី និងកែសម្រួល Software នៃ ECU របស់ម៉ាស៊ីនចំណុះ ៤,៤លីត្រ ប្រភេទ Twin-Turbo V8 ដែលមានបំពាក់មកស្រាប់លើ M8 Competition Coupe។ ម៉ាស៊ីនដើមរបស់ M8 Competition Coupe អាចផលិតកម្លាំងបាន ៦១៦សេះ ប៉ុន្តែជាមួយការកែសម្រួលថ្មីវាអាចបង្កើតកម្លាំងបាន ៨១១សេះ។
ខាងក្រោមជាវីដេអូបង្ហាញអំពីសមត្ថភាពរបស់ MH8 800 ៖