ក្រុមហ៊ុន BMW បានប្រកាសថា រថយន្ត M8 Coupe និង Convertible នឹងត្រលប់មកទីផ្សារសហរដ្ឋអាមេរិកវិញ បន្ទាប់ពីពួកវាត្រូវបានផ្អាកសម្រាប់ស៊េរីឆ្នាំ២០២១។
ការប្រកាសជាផ្លូវការនេះបានធ្វើឡើង ស្របពេលដែលក្រុមហ៊ុន BMW បានបង្ហាញថា រថយន្ត M8 Competition Coupe ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ១៣០ ០០០ដុល្លារ ថោកជាងម៉ូដែល M8 Coupe ស៊េរីឆ្នាំ២០២០ ដល់ ៣ ០០០ដុល្លារ និង ថោកជាងម៉ូដែល M8 Competition Coupe ឆ្នាំ២០២០ ដល់ ១៦ ០០០ដុល្លារឯណោះ។
ដោយឡែក រថយន្ត M8 Competition Convertible ឆ្នាំ២០២២ នឹងមានតម្លៃ ១៣៩ ៥០០ដុល្លារ ថោកជាងម៉ូដែល M8 Convertible ស៊េរីឆ្នាំ២០២០ ដល់ ៣ ០០០ដុល្លារ និង ថោកជាងម៉ូដែល M8 Competition Convertible ឆ្នាំ២០២០ ដល់ ១៦ ០០០ដុល្លារឯណោះ។
រថយន្ត BMW M8 ទាំងពីរម៉ូដែលខាងលើនេះបំពាក់ម៉ាស៊ីនចំណុះ ៤,៤លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦១៧សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ ចំពោះម៉ូដែល M8 Competition Coupe អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលក្រោម ៣វិនាទី ខណៈម៉ូដែល M8 Competition Convertible ប្រើពេលប្រហែល ៣វិនាទី៕