BMW R 1250 RT បានដាក់លក់នៅថៃ តម្លៃខ្ទង ៤ ម៉ឺនដុល្លារ

[ទីផ្សារបទេស] ក្រុមហ៊ុន BMW បានធ្វើការដាក់លក់នូវម៉ូតូ R 1250 RT ស៊េរីឆ្នាំ ២០២២ ជាផ្លូវការ ជាមួយនឹងកម្លាំង ១,២៥៤សេសេ ទំហំ ២ស៊ីទ្បាំង តម្លៃចាប់ពី ៤០ ៤០០ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ ។

សម្រាប់ការឌីហ្សាញនៃម៉ូតូ BMW R 1250 RT បានបំពាក់នូវចង្កៀងមុខ LED, អេក្រង់ប្រព័ន្ធកម្សាន្ត TFT ទំហំ ១០,២៥ អ៊ីញ ភ្ជាប់ជាមួយនឹងស្មាតហ្វូន, USB និងប្រព័ន្ធសំឡេង Audio System 2.0 ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះថាមពលនៃម៉ូតូ BMW R 1250 RT បានបំពាក់នូវម៉ាស៊ីនសាំងទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១,២៥៤សេសេ ផលិតកម្លាំង ១៣៦សេះ និងកម្លាំង ១៤៣ ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះម៉ូតូ BMW R 1250 RT ក៏ជួយកាត់បន្ថយការបំពុល និងសន្សំសំចៃប្រេងកាន់តែច្រើនផងដែរ។

លើសពីនេះ BMW R 1250 RT ក៏មានរបៀបបើកបរជាច្រើនប្រភេទផងដែរ រួមមាន Eco, Rain, Road and Riding Modes Pro ដោយបន្ថែមមុខងារ Pro driving mode, Dynamic and Dynamic Pro និង Hill Start Control Pro, Dynamic Traction Control, Full Integral ABS Pro ដែលដំណើរការរួមគ្នាជាមួយ Dynamic Brake Control (DBC)។ មិនត្រឹមតែប៉ុណ្ណោះ BMW R 1250 RT ធ្វើអោយប្រសើរឡើងនូវភាពងាយស្រួលនៃការបើកបរជាមួយនឹង Dynamic Cruise Control (DCC) និង Active Cruise Control (ACC) ជាដើម ។

យ៉ាងណាមិញចំពោះម៉ូតូ BMW R 1250 RT មានជម្រើស ៣ ពណ៍ Triple Black, Racing Blue Metallic និង White Option 719 Mineral White Metallic តម្លៃចាប់ពី ៤០ ៤០០ ដល់ ៤៣ ៧៩៣ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម