BMW, Rolls-Royce និង Mini នឹងប្រើស្ថានីយសាកថ្មល្បឿនលឿន Supercharger របស់ Tesla នៅឆ្នាំ ២០២៥

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន BMW Group បានប្រកាសថា ខ្លួននឹងប្រើប្រាស់ស្ថានីយសាកថ្មល្បឿនលឿន Supercharger របស់ក្រុមហ៊ុន Tesla សម្រាប់រថយន្តអគ្គិសនីលក់នៅអាមេរិកខាងជើង ចាប់ពីដើមឆ្នាំ ២០២៥ តទៅ រួមមាន BMW, Mini និង Rolls-Royce ។

ក្នុងនោះ ប្រធានក្រុមហ៊ុន BMW នៅអាមេរិកខាងជើង បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាចុងក្រោយបំផុតនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់យើង និងបន្តពង្រីកជម្រើសជាច្រើនសម្រាប់អតិថិជនរបស់យើង នៅពេលដែលយើងបន្តនៅលើផ្លូវឆ្ពោះទៅរកអគ្គីសនី ដែលផ្តល់ឲ្យអតិថិជនរបស់ខ្លួនកាន់តែមានភាពងាយស្រួល ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា BMW Group ចូលរួមជាមួយដៃគូប្រកួតប្រជែងរបស់ខ្លួនជាច្រើន និងក្រុមហ៊ុនផលិតរថយន្តភាគច្រើនដែលកំពុងរីកចម្រើន ដែលគ្រោងនឹងទទួលយកកម្មវិធីជំនួយ NACS សម្រាប់រថយន្តអគ្គិសនីរបស់ពួកគេនាពេលខាងមុខ។ ដោយក្នុងនោះ Ford គឺជាក្រុមហ៊ុនផលិតរថយន្តដំបូងគេដែលប្រកាសថាខ្លួននឹងទទួលយកស្តង់ដារសាកថ្មនេះ មុនពេលត្រូវបានចូលរួមដោយ GM, Rivian, Volvo, Mercedes, Nissan, Jaguar, Hyundai Group និងជាច្រើនទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម