BMW X1 ឆ្នាំ២០២៣ ចេញតម្លៃផ្លូវការ ចាប់ពី ៣៧០០០ដុល្លារ ចេញពីរោងចក្រ

រថយន្ត BMW X1 ឆ្នាំ២០២៣ ជំនាន់ទី១ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី ហើយវានឹងចេញលក់នៅចុងឆ្នាំនេះតែម្តង។

រថយន្ត BMW X1 ជំនាន់ថ្មីនេះនឹងចែកចេញជា ២ ជម្រើសម៉ូដែល គឺ sDrive18i និង xDrive20i ហើយមានតម្លៃចាប់ពីខ្ទង់ ៣៧ ៥០០ដុល្លារ និង ៤៥ ៩០០ដុល្លារឡើងទៅ នៅលើទីផ្សារប្រទេសអូស្ត្រាលី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ រថយន្ត X1 ប្រភេទប្រើអគ្គិសនីសុទ្ធគឺ BMW iX1 xDrive30 ក៏នឹងបង្ហាញខ្លួនតាមក្រោយដែរ ពោលគឺនៅដើមឆ្នាំ២០២៣ ខាងមុខនេះតែម្តង ខណៈតម្លៃ​ និងព័ត៌មានលម្អិតរបស់វា នឹងត្រូវប្រកាសនៅពេលជិតចេញ។

យ៉ាងណាមិញ រថយន្ត X1 sDrive18i បំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង TwinPower Turbo មានកម្លាំង ១៥៤សេះ និងកម្លាំងរមួល ២៣០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch Steptronic transmission និងប៉ុងមុខ។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦,៥លីត្រ/១០០គីឡូម៉ែត្រ។

ដោយឡែកចំពោះម៉ូដែល X1 xDrive20i វិញ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ និងកម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ ប្រើប៉ុង២។ វាមានកម្រិតស៊ីសាំងជាមធ្យម ៧,៤លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម