BMW X3 ប្រើម៉ាស៊ីន Plug-in Hybrid ឆ្នាំ២០២០ ស៊ីសាំងតិចសឹងស្មើម៉ូតូ

ក្រុមហ៊ុន BMW បានបង្ហាញតម្លៃរថយន្ត X3 xDrive30e ស៊េរីឆ្នាំ២០២០ ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ដែលនឹងមានលក់នៅក្នុងត្រីមាសទី១ នៅសហរដ្ឋអាមេរិក។

រថយន្ត SUV ប្រណីតខ្នាតតូចនេះនឹងមានតម្លៃចាប់ពី ៤៩ ៥៤៥ដុល្លារ ហើយជាគូប្រជែងនៃរថយន្ត Mercedes-Benz GLC 350e (៥១ ៦៤៥ដុល្លារ) និង Volvo XC60 T8 (៥៤ ៩៤៥ដុល្លារ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

X3 xDrive30e ប្រើម៉ាស៊ីន Plug-in Hybrid ចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ និងម៉ូទ័រអគ្គិសនីមួយកម្លាំង ១០៧សេះ សរុប ២៨៨សេះ។ វាអាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,១វិនាទី ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។ SUV នេះប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ អាចអូសសណ្តោងបានទម្ងន់ ២តោនឯណោះ។

ម៉ាស៊ីន Plug-in Hybrid នេះ អាចឲ្យ X3 xDrive30e បើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៣២គីឡូម៉ែត្រ ហើយមានកម្រិតស៊ីសាំងត្រឹមតែ ២,៤ ទៅ ២,១លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម