
ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BMW X3 ជម្រើសតួវែងផលិតនៅប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៤៨ ០០០ ដុល្លារ ពោលគឺមានតម្លៃលក់ទាប់ជាង BMW X3 ដែលដាក់លក់នៅក្នុងប្រទេសអាល្លឺម៉ង់ចំនួន ១៤ ២៥០ ដុល្លារ។
ចំពោះរថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម ទទឹង ១ ៩២០ ម.ម កម្ពស់ ១ ៦៦៤ និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧៥ ម.ម ដំណើរការដោយ៖
- សម្រាប់ជម្រើស ២៥ លីត្រ, ប្រើម៉ាស៊ីន ២,០ លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ZF ចំនួន ៨ វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ (xDrive 4WD) ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៨,៩វិនាទី។
- សម្រាប់ជម្រើស ៣០លីត្រ, ប្រើម៉ាស៊ីន ២,០ លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២៥៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ZF ចំនួន ៨ វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ (xDrive 4WD) ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៦,៦វិនាទី។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយភាសារចនាចុងក្រោយបង្អស់របស់ BMW ពោលគឺមានផ្នែកខាងមុខធំ និងភ្លឺចែងចាំង អមជាមួយទ្វារដៃប្រភេទ flush door handles ថាសកង់ស្ព័រទំហំ ១៩ និង ២០ អ៊ីញ និងប្រើប្រាស់នូវចង្កៀងក្រោយរាងអក្សរ X ។
ចំណែកផ្នែកខាងក្នុងវិញ រថយន្តនេះ ទទួលបានអេក្រង់ភ្លោះទំហំ ១២,៣ និង ១៤,៩ អ៊ីញ កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ ដំបូល sunroof កាមេរ៉ាចំនួន ៥ និង ៦ គ្រាប់ រ៉ាដា ultrasonic ចំនួន ១២ចំណុច កៅអីខាងមុខមានមុខងារកំដៅ និងឧបករណ៍បំពងសម្លេងចំនួន ៦ចំនុច ឧបករណ៍បំពងសំឡេង HarmanKardon ចំនួន ១២ គ្រាប់ ភ្លើងលម្អ sky lounge កៅអីស្ព័រ អេក្រង់ HUD រួមជាមួយនឹងប្រព័ន្ធ ADAS ឆ្លាតវៃជាច្រើនទៀតផងដែររួមមាន lane change assistance និង adaptive headlights (អាស្រ័យលើជម្រើស និង Option)៕