BMW X5 M និង X6 M ឆ្នាំ២០២០ ដូររាងថ្មីសន្លាង ឯកម្លាំងជាង ៦០០សេះ

នៅទីបំផុត BMW បានបញ្ចេញរថយន្ត SUV កម្លាំងខ្លាំង X5 M និង X6 M ថ្មីសន្លាង ដែលនឹងចាប់ផ្តើមចេញលក់នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

រថយន្ត BMW X5 M (ឆ្វេង) និង X6 M (ស្តាំ)

X5 M និង X6 M ស៊េរីឆ្នាំ ២០២០ នេះ បំពាក់ម៉ាស៊ីន Twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦០០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ M xDrive AWD។ មិនតែប៉ុណ្ណោះ X5 M និង X6 M ម៉ូដែល Competition នឹងមានកម្លាំងដល់ ៦១៧សេះ។

X5 M
X6 M

BMW អះអាងថា X5 M និង X6 M ជំនាន់ទី៣ នេះ អាចស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៨វិនាទី ខណៈម៉ូដែល X5 M Competition និង X6 M Competition ប្រើពេលត្រឹម ៣,៧វិនាទីប៉ុណ្ណោះ។ ពួកវាមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែបើបន្ថែមកញ្ចប់ Option M Driver’s Package នោះវាអាចជាន់ដល់ល្បឿន ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
X5 M
X6 M

X5 M និង X6 M បំពាក់ប្រព័ន្ធបូម Adaptive M Suspension Professional ជាមួយមុខងារ Active Roll Stabilization មកស្តង់ដារ ហើយថែមទាំងមានសេនស័រដែលអាចឆ្លើយតបទៅនឹងផ្ទៃផ្លូវ និងចលនាយកចង្កូតក្នុងពេលដ៏រហ័សបំផុត។ អ្នកបើកបរអាចជ្រើសរើសកម្រិតបូម ៣ម៉ូដ គឺ Comfort, Sport និង Sport Plus ព្រមទាំងអាចសារ៉េដៃចង្កូតយក Comfort ឬ Sport បានទៀតផង។

X5 M
X6 M

SUV ដ៏ថ្មីសន្លាងនេះនឹងមានជម្រើសពណ៌ដូចជា ពណ៌ស Alpine White, ពណ៌ខ្មៅ Carbon Black Metallic, ពណ៌ខ្មៅរលោង Black Sapphire Metallic, ពណ៌ស Mineral White Metallic, ពណ៌ខៀវ Bay Blue Metallic, ពណ៌ប្រផេះ Donnington Grey Metallic, ពណ៌បៃតង Manhattan Green Metallic និងពណ៌ក្រហម Tornado Red Metallic។

BMW X5 M ឆ្នាំ២០២០ នឹងមានតម្លៃចាប់ពី ១០៥ ១០០ដុល្លារលើទីផ្សារបរទេស ហើយ ១១៤ ១០០ដុល្លារសម្រាប់ម៉ូដែល X5 M Competition។ ដោយឡែក X6 M រាងថ្លៃជាងបន្តិច គឺចាប់ពី ១០៨ ៦០០ដុល្លារ និង ១១៧ ៦០០ដុល្លារសម្រាប់ម៉ូដែល X6 M Competition៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម