BMW ទើបបានបង្ហាញចេញប្រភេទ First Edition នៃរថយន្ត X5 M Competition និង X6 M Competition ដែលក្នុងមួយម៉ូដែលមានផលិតត្រឹម ២៥០គ្រឿងប៉ុណ្ណោះ សម្រាប់លក់លើទីផ្សារ។
រថយន្តពិសេសទាំងពីរប្រភេទនេះអាចកុម្ម៉ង់ទិញសម្រាប់ប្រភេទពណ៌ BMW Individual Frozen Dark Silver និង BMW Individual Frozen Marina Bay Blue ជាប្រភេទពណ៌គ្រើមដែលស៊ីគ្នានឹងការឌីហ្សាញរបស់រថយន្ត SUV ទាំងពីរ។ អតិថិជនក៏អាចជ្រើសរើសយកជម្រើសកង់ Alloy ទម្ងន់ស្រាលដែលមានពណ៌ Jet Black ដោយមានកាំកង់រចនាជារូបផ្កាយ កង់ខាងមុខទំហំ ២១អ៊ីញ និងកង់ខាងក្រោយទំហំ ២២អ៊ីញ។
BMW ក៏បានតុបតែងរូបរាងខាងក្រៅ និងខាងក្នុងរបស់រថយន្តទាំងពីរឲ្យកាន់តែលេចធ្លោជាងប្រភេទធម្មតាផងដែរ ខណៈដែលផ្នែកគ្រឿងម៉ាស៊ីនមិនមានផ្លាស់ប្ដូរឡើយ។ រថយន្តទាំងពីរគឺមានបំពាក់នូវម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៦១៧សេះ។
ទាក់ទងនឹងតម្លៃ និងទីផ្សារដាក់លក់រថយន្តទាំងពីរប្រភេទនេះ ក្រុមហ៊ុន BMW នៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ៕