BMW X6 xDrive40i M Sport កាន់តែពិសេសជាមួយនឹងកញ្ចប់ BSl ក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន BMW បានធ្វើការចេញលក់នូវរថយន្តម៉ូឌែល X6 xDrive40i M Sport ស៊េរីឆ្នាំ ២០២២ មានតម្លៃ ១៦៨ ១១៨ ដុល្លារ រួមបញ្ចូលជាមួយនឹងកញ្ចប់ BSl Standard សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

សម្រាប់រថយន្ត BMW X6 xDrive40i M Sport ត្រូវបានលក់ជំនួសឱ្យ X6 xDrive30d M Sport មានតម្លៃ ២២ ៣១៤៩ ដុល្លារ ដែលអាចភ្ជាប់មកជាមួយនឹងកញ្ចប់ M Sport ប៉ាណាខាងមុខមានភ្ជាប់ស្តង់ដាមកជាមួយភ្លើង Iconic Glow ដែលភ្លើងប៉ាណានឹងភ្លឺឡើងនៅពេលដែលទ្វាររថយន្តបើក ឬបិទ ហើយក៏អាចកំណត់ឱ្យមានសម្មភាពពេលកំពុងបើកបរផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការឌីហ្សាញផ្នែកខាងក្រៅនៃរថយន្ត BMW X6 xDrive40i M Sport បានបំពាក់នូវចង្កៀងមុខ BMW Laserlight, ដំបូលបើកខាងលើ Panoramic Sky Lounge, កញ្ចប់ខាងក្រៅ M Aerodynamics, M high-gloss Shadow Line trim, soft-close door, M Sport brakes, suspension, electric airbag, Adaptive 2 axle Air Suspension និងថាសកងស្ព័រទំហំ ២២ អ៊ីង M Double-spoke Bicolour ។

រថយន្ត BMW X6 xDrive40i M Sport ប្រើប្រាស់​ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៣៤០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខ​អូ​តូ ៨ វគ្គ ដែលអាចបង្កើតល្បឿនពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រឹមរយៈពេល ៥,២ វិនាទី និងល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

ដោយទ្បែករថយន្ត BMW X6 xDrive40i M Sport ក៏បានបំពាក់នូវប្រព័ន្ធបើកបរជំនួយរួមមាន៖ ប្រព័ន្ធកំណោត់ល្បឿនបើកបរ និងបន្ថែល្បឿនដោយស្វ័យប្រវត្តិ, ឧបករណ៍ចាប់សញ្ញាពោងទ្បានសុវត្ថិភាព និងកាមេរ៉ាមើលជុំវិញរថយន្តជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម