BMW ចាប់ដៃ Great Wall ដើម្បីផលិតរថយន្ត Mini អគ្គិសនីក្នុងប្រទេសចិន

ក្រុមហ៊ុន BMW និង Great Wall បានប្រកាសការចាប់ដៃគ្នានៅក្នុងប្រទេសចិន ហៅថា Spotlight Automotive ដែលនឹងបង្កើតរោងចក្រថ្មីមួយ ដើម្បីផលិតរថយន្ត Mini អគ្គិសនីនាពេលអនាគត។

រោងចក្រថ្មីនោះនឹងស្ថិតនៅក្បែរទីក្រុង Zhangjiagang ដែលអាចផលិតរថយន្ត ១៦០ ០០០គ្រឿងក្នុងមួយឆ្នាំ។ តាមរបាយការណ៍ពីមុនមក រោងចក្រនេះ នឹងផលិតទាំងរថយន្ត Mini អគ្គិសនី និងរថយន្ត Great Wall អគ្គិសនីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រោងចក្រផលិតរថយន្ត Mini ធំបំផុតគឺស្ថិតនៅទីក្រុង Oxford ចក្រភពអង់គ្លេស ហើយវានឹងនៅតែដំណើរការធម្មតាដដែល ខណៈ Spotlight Automotive នឹងបន្ថែមសមត្ថភាពផលិត និងភាពបត់បែនផ្សេងៗប៉ុណ្ណោះ។

យ៉ាងណាមិញ រោងចក្រថ្មីនៅក្នុងប្រទេសចិន ដែលជាការវិនិយោគទុន ៧១៦លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម